ព័ត៌មាន
ក្រសួងការងារ៖ ពលករដែលចង់ស្វែងរកការងារ អាចទាក់ទងអាជ្ញាធរបន្ថែម ខណៈកម្ពុជាខ្វះខាតកម្លាំងពលកម្ម ២៥ម៉ឺនកន្លែង
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលចង់បានការងារថ្មីធ្វើ គឺអាចទាក់ទងអាជ្ញាធរភូមិ ឃុំ ស្រុករបស់ខ្លួន ព្រោះក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីរៀបចំឱ្យជួបជាមួយរោងចក្រ សហគ្រាសដោយផ្ទាល់ ដើម្បីឱ្យបានជួបសម្ភាសន៍ការងារ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវី ឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកក្កដានេះ គឺជាថ្ងៃទី២ហើយ ដែលឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អមដោយថ្នាក់ដឹកនាំខេត្ត មន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារ ជាតិមុខរបរ និងការងារ (NEA) នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារភ្លាមៗ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនម៉ឺនកន្លែង បន្ទាប់ពីចប់ការងារនៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមា ខេត្តព្រៃវែង កាលពីថ្ងៃម្សិលមិញ។

ឯកឧត្តមអ្នកនាំពាក្យ បានបន្តថា ក្រៅការចុះផ្សព្វផ្សាយឱកាសការងារ ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នៅក្នុងខេត្តកំពង់ចាមនេះ ថ្នាក់ដឹកនាំក្រសួងការងារផ្សេងៗទៀត បានបន្តដឹកនាំទៅកាន់ខេត្តកំពង់ធំ និងក៏បានចុះទៅកាន់តាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីផ្តល់ឱកាសការងារជូនទៅដល់ប្រជាពលរដ្ឋឱ្យបានឱកាសការងារគ្រប់ៗគ្នា ហើយខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មចំនួនប្រមាណ ២៥ម៉ឺនកន្លែងផងដែរ។ ឯកឧត្តម បានឱ្យដឹងទៀតថា ក្នុងអំឡុងចុះផ្សព្វផ្សាយនេះដែរ បានមើលឃើញថា មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាពលករខ្មែរទើបត្រឡប់មកពីថៃ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដឹកនាំក្រុមហ៊ុនធំៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេសចេជាង(Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ចុះមូលដ្ឋាន ដើម្បីចុះទៅសម្ភាសន៍ជ្រើសរើសកម្លាំងពលកម្មនៅតាមភូមិ ស្រុក ក្នុងខេត្តចំនួន៥ មានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង កំពង់ធំ និងបន្ទាយមានជ័យ តាមរយៈរថយន្តការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងគោលបំណងដើម្បីរំកិលសេវាផ្ដល់ឱកាសការងារជូនពលរដ្ឋដល់មុខផ្ទះតែម្ដង ព្រោះនៅតំបន់ដាច់ស្រយាលមួយចំនួនមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីការស្វែងរកការងារ ឬបងប្អូនយើងខ្លះថា មិនដឹងទៅរកការងារនៅឯណា? ដូចនេះ ដើម្បីដោះស្រាយចម្ងល់ទាំងនេះ យើងត្រូវតែបើកយុទ្ធនាការនេះឡើងក្នុងការឱកាសផ្ដល់ការងារធ្វើដ៏សំបូរបែបទៅដល់ភូមិ ស្រុករបស់ពួកគាត់តែម្ដង៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ