ព័ត៌មាន
សម្ដេចធិបតី ណែនាំឱ្យជ្រើសរើសគ្រូបង្រៀនត្រូវពិនិត្យឱ្យបានច្បាស់លាស់យកដែលមានគុណវុឌ្ឍិ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលស្រុក និងមន្ទីរអប់រំនានា ទាក់ទងនឹងការជ្រើសរើសគ្រូបង្រៀននៅតាមសាលារៀន គឺត្រូវពិនិត្យឱ្យបានច្បាស់លាស់ជ្រើសរើសយកដែលមានគុណវុឌ្ឍិ និងសមត្ថភាពគ្រប់គ្រាន់លើការបង្រៀនសិស្ស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀនទោះបីជានៅតាមសាលារៀនមានសម្ភារៈឧបទេសគ្រប់គ្រាន់សម្រាប់ការរៀន និងបង្រៀនក៏ដោយ ក៏ប៉ុន្ដែបើសាលារៀនមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀនក៏មិនអាចផ្ដល់ការអប់រំល្អ និងមានគុណភាពទៅដល់សិស្សបានដែរ។ ដូច្នេះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះបានបន្តវិនិយោគលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀននេះឯងដើម្បីផ្ដល់ការអបរំដែលមានគុណភាពដល់សិស្ស។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ឡើងវិញទៀតថា នៅក្នុងសាលាដែលមិនអាចជ្រើសរើសគ្រូជំនាញថ្មីមកបង្រៀនបានទេ គឺអាចយកគ្រូបង្រៀនចាស់ (គ្រូដែលចូលនិវត្តន៍) មកបង្រៀនបាន ក្នុងក្របខណ្ឌគ្រូកិច្ចសន្យា ដោយមិនត្រូវរងចាំទាល់តែមានគ្រូថ្មីហើយសាលារៀនខ្វះខាតគ្រូបង្រៀនសិស្សនោះទេ ពីព្រោះសាលារៀនត្រូវធានាការអប់រំដល់សិស្សគ្រប់គ្នា៕













-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ