ព័ត៌មាន
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង
ស្វាយរៀង ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមនិងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត និងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំក្រសួងយុត្តិធម៏ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានសាលាដំបូង រាជធានី ខេត្ត មន្ត្រីថ្នាក់ដឹកនាំនៅក្នុងមន្ទីរ អង្គភាពស្ថាបន័ ជុំវិញសាលាខេត្ត ស្រុក ក្រុង ផងដែរ ។
តាមរបាយការណ៏របស់គណ.កម្មការស្ថាបនាសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់អោយដឹងថាអគារសាលាដំបូង និងអយ្យកាអមសាលាដំបូងខេត្តស្វាយរៀង ដែលក្រសួងប្រារព្វពិធីសម្ពោធបើកដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះមានទំហំ៦ពាន់២៧២ម៉ែត្រការ៉េ កំពស់៣ជាន់ មានសាលប្រជុំធំ សាលជំនុំជំរៈក្តី បន្ទាប់ការិយាលយ័ សរុប៤៣បន្ទប់ រួមនិងបំពាក់គ្រឿងសង្ហារឹម មានតុ ទូរសម្រាប់ដាក់ឯកសារ ផងដែរ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ បានសំដែងអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុង ក្រសួងយុត្តិធម៏ ប្រធានអនុប្រធាន សាលាដំបូងរាជធានីខេត្ត ពិសេសឯកឧត្តមអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីថ្នាក់ដឹកនាំនៅក្នុងរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង មន្ទីអង្គភាព ដែលបានអញ្ជើញមកចូលរួមអបអរសាទរពិធីសម្ពោធអគារសាលាដំបូង និងអយ្យការអមសាលាដំបូងនៅថ្ងៃនេះ ។
ឯកឧត្តមបានបញ្ជាក់ថាអគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលសម្ពោធនេះគឺជាសមិទ្ធផលថ្មី ដែលបានក៏កើតឡើងនៅក្នុងអណត្តិដឹកនាំរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ផ្តល់អោយមន្ត្រីបំរើការងារលើវិសយ័ច្បាប់ មានទីតាំងធ្វើការសមស្របតាមការអភិវឌ្ឍន៏របស់ប្រទេសជាតិនាបច្ចុប្បន្ន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ពន្ធ័ ដែលកន្លងមកបានរួមចំណែកយ៉ាងធំធេងជាមួយស្ថាបន័តុលាការ អយ្យការ ក្នុងកិច្ចការកាត់ក្តី លើវិវាត់ផ្លូវច្បាប់ រវាងពលរដ្ឋ ក្រុមហ៊ុន សហគ្រាស ស្ថាបន័ពាក់ពន្ធ័បានល្អប្រសើរធ្វើអោយពលរដ្ឋ និងផ្នែកពាក់ពន្ធ័ អស់កង្វល់ដោយទទួលយកការសម្រេចកាត់ក្តីពីប្រពន្ធ័តុលាការ ។ទន្ទឹមនិងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីតុលាការនៅក្នុងខេត្តស្វាយរៀង ត្រូវបន្តសាមគ្គីភាពឯកភាពផ្ទៃក្នុង ពិសេសគោរពតាមការណែនាំចង្អុលទិសបន្ថែមពីគណៈបញ្ជាការឯកភាពខេត្ត និងអនុវត្តការងារជំនាញកាត់ក្តីជូនពលរដ្ឋ ដោយភាពសច្ចៈ មិនលំអៀង មិនរំលោភដែលនាំអោយពលរដ្ឋក៏ដូចផ្នែកពាក់ពន្ធ័ អស់ជំនឿមកលើកការដឹកនាំរាជរដ្ឋាភិបាល៕ ដោយ ៖ ភា សារិទ្ធ
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ