ព័ត៌មាន
កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
ភ្នំពេញ៖ នៅថ្ងៃទី៨កក្កដានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ ពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ នូវចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា៖ “សមិទ្ធផល និង បទពិសោធ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅ បានផ្តល់មេរៀនដ៏មានតម្លៃជាច្រើនអនេក និងបានធ្វើឱ្យយើងរឹតតែជឿជាក់ លើភាពត្រឹមត្រូវ នៃទស្សនវិស័យរបស់យើង នោះគឺ៖ យើងត្រូវកែទម្រង់តាមសេចក្តីត្រូវការរបស់កម្ពុជា ក្នុងបរិបទសង្គមសេដ្ឋកិច្ច ស្ថាប័ន និង រដ្ឋបាលរបស់កម្ពុជា, ក្នុងភាពជាម្ចាស់របស់កម្ពុជា, និងជាពិសេស ក្នុងការទទួលខុសត្រូវ របស់កម្ពុជា ចំពោះជោគវាសនាអនាគតជាតិយើង ដោយ ខ្លួនឯង ។ យើងទទួលស្គាល់ថា ការកែទម្រង់ ជាការងារដ៏លំបាកស្មុគស្មាញ, ដោយម្ខាង យើងត្រូវជួបប្រទះបញ្ហាប្រឈមច្រើន, ទាំងផ្នែកផ្នត់គំនិត ឆន្ទៈ ភាពជាអ្នកដឹកនាំ ការប៉ះពាល់ ផលប្រយោជន៍ សមត្ថភាព ធនធានមនុស្ស និង បញ្ហាបច្ចេកទេស ក៏ប៉ុន្តែម្ខាងទៀត យើង ត្រូវតែចាប់ផ្តើមធ្វើដោយមិនបង្អង់រង់ចាំទាល់តែមានសមត្ថភាព, ធនធាន និង មធ្យោបាយ គ្រប់គ្រាន់នោះឡើយ, ក្នុងស្មារតី «ធ្វើបណ្តើរ, រៀនបណ្តើរ, និង កែលម្អបណ្តើរ»។”

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ រយៈពេលវែងជាច្រើនលើគ្រប់វិស័យ ជាពិសេសកម្មវិធីកែទម្រង់ពាក់ព័ន្ធនឹងការបង្កើនគុណភាពអភិបាលកិច្ច ការកែទម្រង់លើរចនាសម្ព័ន្ធ និងការកែទម្រង់ដែលមាន លក្ខណៈជាប្រព័ន្ធដែលអាចចាត់ទុកជាកិច្ចការកែទម្រង់ គន្លឹះរបស់រាជរដ្ឋាភិបាលគឺ៖ ១, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ២, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣, កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ៤, កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង៥, កម្មវិធីកែទម្រង់ច្បាប់៕






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ