ព័ត៌មាន
ចំអកទៅថៃបន្តភ្ជាប់សម្តេចតេជោជាមួយរឿងផ្ទៃក្នុងពួកគេ, អ្នកនាំពាក្យសម្ដេចតេជោ ប្រាប់តុលាការថៃថា «គួរតែចោទប្រកាន់ និងរឹបអូសទ្រព្យសម្បត្តិលោក ថាក់ស៊ីន ព្រោះជាមនុស្សស្និទ្ធបំផុតនឹងសម្តេចតេជោ»
ភ្នំពេញ៖ចំអកទៅការផ្សាយរបស់ព័ត៌មានថៃដោយភ្ជាប់ សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចំអកទៅថៃវិញថា តុលាការថៃ «គួរតែចោទប្រកាន់ និងរឹបអូសទ្រព្យសម្បត្តិលោក ថាក់ស៊ីន ព្រោះជាមនុស្សស្និទ្ធបំផុតនឹងសម្តេចតេជោ»។
លោក ជា ធីរិទ្ធ បានចំអកបែបនេះ បន្ទាប់ពីតុលាការថៃ និងសមត្ថកិច្ចថៃ បានយកដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះ អ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ដោយបានធរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង ២៧ លានបាត។ ហើយសារព័ត៌មានថៃ បានផ្សាយករណីនេះ ដោយបានភ្ជាប់នឹងសម្តេចតេជោ ហ៊ុន សែន ដោយអះអាងថា លោក កុក អាន ជាមនុស្សស្និទ្ធនឹងសម្តេចតេជោ។
ឆ្លើយតបទៅនឹងរឿងនេះ លោក ជា ធីរិទ្ធ បានចេញប្រតិកម្មធ្ងន់ៗទៅកាន់បណ្តាញផ្សព្វផ្សាយរបស់ថៃ ហើយចាត់ទុកថា នេះជាល្បិចព្រួសឈាមរបស់ថៃ។
លោកបានចំអកទៅថៃវិញថា «ថៃអាចប្រើវិធីគ្រប់យ៉ាង អញ្ជើញប្រើមកល្បិចកលទាំងប៉ុន្មាន ដើម្បីវាយប្រហារបន្តុះបង្អាប់កម្ពុជា កម្ពុជារបស់យើងមិនខ្លាចទេ ហើយមេដឹកនាំរបស់កម្ពុជា សម្តេចតេជោ និងសម្តេចធិបតី អាចកំដរបានជានិច្ច។ អីចឹងរកវិធីថែមទៀតមក ដើម្បីវាយប្រហារកម្ពុជាទៀតមក។ ប៉ុន្តែ ពិភពលោកនេះគេដឹងហើយថា ប្រទេសអ្នកឯងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ដូច្នេះខ្ញុំសូមបញ្ជាក់បន្ថែមថា រឿងភ្ជាប់អ្នកស្និទ្ធសម្តេចតេជោ យកល្អបើតុលាការថៃចិត្តសឿង គួរតែចោទប្រកាន់ ថាក់ស៊ីន ព្រោះជាមនុស្សដែលស្និទ្ធបំផុតជាមួយសម្តេចតេជោ ជាមនុស្សដែលត្រូវបានសម្តេចតេជោ ចិញ្ចឹម សម្តេចតេជោ ចិញ្ចឹមគ្រួសារ ថាក់ស៊ីនមួយពូជ»៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ