ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និងជឿជាក់លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់បណ្តាម្ចាស់រោងចក្រ សហគ្រាសនៅកម្ពុជាទាំងអស់ សូមរក្សានូវភាពស្ងាត់ស្ងៀម និងសូម ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូន តាមរយៈការបន្តចរចារពន្ធ បដិការជាមួយអាមេរិក និងការបើកទីផ្សារថ្មីៗបន្ថែម។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌ មាន ស្ដីអំពីពន្ធបដិការរបស់សហរដ្ឋអាមេរិក នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ម្សិលមិញនេះថា ចំពោះ អត្រាពន្ធគយដែលសហរដ្ឋអាមេរិកបានកំណត់ ៣៦ ភាគរយ គឺមិនទាន់ចូលជាធរមាននោះឡើយ ដោយកម្ពុជានៅមានឱកាសចរចារ បន្ថែមទៀត ដើម្បីបន្ថូបន្ថយនូវអត្រាពន្ធបដិការ បញ្ហានេះក្រុមការងារចរចាលើពន្ធបដិការរវាងកម្ពុជានិងអាមេរិក គឺបាននិងកំពុងធ្វើ ការងារជាបន្តទៀត ក្នុងគម្រោងចេញទៅចរចារបន្ត ដើម្បីធ្វើយ៉ាងណាជំរុញបន្ធូរបន្ថយនូវអត្រាពន្ធនេះបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ដែលកំពុងប្រតិបត្តិអាជីវកម្មនៅកម្ពុជា សូមរក្សានូវភាពស្ងាត់ស្ងៀម និងសូមកុំមានការជ្រួលច្របល់អ្វីទាំងអស់ ដោយរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់បែបយ៉ាង ដើម្បី ការពារនិយោជក-និយោជិត និងផលប្រយោជន៍របស់កម្ពុជា និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍ជាតិ។
សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ប្រធានាធិបតីអាមេរិក គឺលោកដូណាល់ត្រាំ បានសម្រេចយកពន្ធគយបដិការ លើប្រទេសដៃគូពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះរួមមាន៖ កម្ពុជា ៣៦%, ឥណ្ឌូណេស៊ី ៣២%, ថៃ ៣៦%, មីយ៉ាន់ម៉ា ៤០%, ឡាវ៤០%, ម៉ាឡេស៊ី ២៥%, បង់ក្លាដែស ៣៥%, ជប៉ុន ២៥%, សាធារណរដ្ឋកូរ៉េ ២៥%, ទុយនេស៊ី ២៥%, កាហ្សាក់ស្ថាន ២៥%, អាហ្វ្រិកខាងត្បូង ៣០%, ស៊ែប៊ី ៣៥%, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ