ព័ត៌មាន
អាជ្ញាធរមូលដ្ឋានប្ដេជ្ញាបន្ថែមការយកចិត្តទុកដាក់បម្រើពលរដ្ឋឱ្យបានល្អ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
បណ្តាមេភូមិនៅតាមមូលដ្ឋាន បានប្ដេជ្ញាបន្ថែមការយកចិត្តទុកដាក់បម្រើពលរដ្ឋឱ្យកាន់តែល្អប្រសើរ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាព ។
នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌ៧មករា បានធ្វើពិធីជួបសំណេះសំណាលជាមួយមេភូមិទាំង៦៦ភូមិ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីស្ទង់មតិយោបល់ និងផ្តល់បទពិសោធថ្មីៗ ជាទុនសម្រាប់មេភូមិទាំងអស់យកទៅអនុវត្តកិច្ចការងារជាមួយពលរដ្ឋឱ្យមានគុណភាព និងប្រសិទ្ធិភាព។
ពិធីសំណេះសំណាលនេះ ធ្វើឡើងក្រោមវត្តមានលោកថេង សុថុល អភិបាលខណ្ឌ៧មករា និងមានការអញ្ចើញចូលរួមពីលោកលោកស្រីអភិបាលរងខណ្ឌ លោកអធិការ មេបញ្ជាការ និងលោកចៅសង្កាត់ទាំង៨ផងដែរ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានមតិសំណេះសំណាលប្រកបដោយភាពស្និទ្ធិស្នាល និងផ្តល់នូវយោបល់អប់រំណែនាំផ្សេងៗជាច្រើន ទៅដល់បណ្តាមេភូមិទាំងអស់ដែលកំពុងមានវត្តមានក្នុងអង្គពិធី ដើម្បីបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសរាល់ពេលពលរដ្ឋមានបញ្ហានានា មិនថាបញ្ហាតូច ឬធំនោះទេ ។ ក្នុងករណីបញ្ហានោះ មេភូមិមិនអាចដោះស្រាយបាន ឬផុតដែនសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍មកកាន់ថ្នាក់លើ ដើម្បីសុំគោលការណ៍ និងការអន្តរាគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពលរដ្ឋ បញ្ចៀសបានការទុកបញ្ហាចោល ដោយប្រឈរភ្នែកមើលមិនព្រមដោះស្រាយ។
បណ្តាមេភូមិចំណុះរដ្ឋបាលសង្កាត់អូរឫស្សីទី៣ នៃខណ្ឌ៧មករា ក៏បានបញ្ចាក់គោលជំហរមុខមាំ ក្នុងការខិតខំបំពេញភារកិច្ចខ្លួន ជូនពលរដ្ឋ ឱ្យស្របទៅនឹងយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងឱកាសដដែលនោះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក៏បានណែនាំឱ្យមេភូមិទាំងអស់យកចិត្តទុកដាក់លើបញ្ហា ផ្លូវថ្នល់ផងដែរ ពិសេសជង្ហុកសំបុកមាន់ ដែលជាផ្លូវខូចតូចៗ ត្រូវជួសជុលឱ្យបានស្អាត បើខូចធំចាំបាច់ត្រូវរាយការណ៍មកថ្នាក់លើដើម្បីចុះទៅជួសជុល ព្រោះខណ្ឌ៧មករា ជាខណ្ឌនៅកណ្តាលរាជធានីភ្នំពេញ ដូច្នោះហើយរាល់ដងផ្លូវត្រូវតែធានាភាពស្អាត និងបរិស្ថានអនាម័យល្អឱ្យសាកសមជាទីក្រុងដែលជាបេះដូង នៃប្រទេសជាតិ៕ កុម្ភៈ







-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ