ព័ត៌មាន
ផ្លូវមួយខ្សែប្រវែង៩០០០ម៉ែត្រ ត្រូវបានស្ថាបនាឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសម្រួលការធ្វើចរាចរជូនពលរដ្ឋ ក្នុងតំបន់ដីសម្បទានសង្គមកិច្ចស្រុកចុងកាល់
ឧត្តរមានជ័យ៖ ដើម្បីធ្វើការអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ក្នុងមូលដ្ឋានជនបទរបស់បងប្អូនប្រជាពលរដ្ឋអតីតយុទ្ធជន ក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្ថិតនៅចំណុចទីតាំងដីសម្បទានសង្គមកិច្ច នាព្រឹកថ្ងៃទី៩កក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីអាជ្ញាធរ ខេត្ត ស្រុកចុងកាល់ បានចុះបើកដ្ឋានស្ថាបនាផ្លូវក្រាលដីគ្រួសល្បាយមួយខ្សែ មាន៤កំណាត់ ប្រវែង៩០០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស០,២ម៉ែត្រ និងសងលូមូលចំនួន៦កន្លែង លូមុខពីចំនួន២កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនបងប្អូនអតីតយុទ្ធជន។
ក្នុងពិធីនោះដែរឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវ មួយខ្សែដែលដែលស្ថាបនាជូនបងប្អូនពលរដ្ឋនាឱកានេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍតំបន់នេះ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៅមុខទៀតក្នុងមូលដ្ឋានរស់នៅរបស់បងប្អូនអតីតយុទ្ធជន។
ឯកឧត្តមបានបន្តថា ក្នុងនោះដែរមិនត្រឹមតែបងប្អូនទទួលផ្លូវ នោះទេ គឺមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើងអគ្គីសនី និងមណ្ឌលសុខភាព សាលារៀន ផ្សារ និងវត្តអារាមផងដែរ ក្នុងមូលដ្ឋានរបស់បងប្អូន។ទាំងអស់នេះគឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាមកលើបងប្អូនប្រជាពលរដ្ឋដែលជាអតីតយុទ្ធជន គ្រប់ៗគ្នា។
ឯកឧត្តម បានឲ្យដឹងថា បន្ទាប់ពីបងប្អូនទទួលបាននូវការស្ថាបនាផ្លូវទាំងអស់នេះហើយ សូមបងប្អូននាំគ្នាចូលរួមថែរក្សាផ្លូវនេះ ឲ្យគង់វង្សយូរអង្វែង ព្រោះវាជាសម្បត្តិ និងផលប្រយោជន៍រួមរបស់បងប្អូនក្នុងមូលដ្ឋានផងដែរ៕ ឃិនសារិទ្ធ













-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ