ព័ត៌មាន
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្រកាសគាំទ្ររាជរដ្ឋាភិបាលចំពោះការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹង និងឥតងាករេចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការបញ្ជូនការដោះស្រាយវិវាទព្រំដែន កម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតាមគ្រប់មធ្យោបាយទាំងយន្តការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
ការលើកឡើងខាងលើនេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានធ្វើឡើងក្នុងឱកាសដឹកនាំសមាជិក សមាជិកា អញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួនជូនកងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។
អ្នកឧកញ៉ា បានមានប្រសាសន៍ថា ការចុះទៅដល់ទីតាំងព្រំដែនដោយផ្ទាល់នេះ គឺជាសក្ខីភាពនៃការបង្ហាញពីចំណងសាមគ្គីភាព រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយនាំមកនូវការគោរព ការគាំទ្រ និងការលើកទឹកិត្តដែលចេញពីឆន្ទៈសេ្នហាជាតិ ឈរលើស្មារតីរួចគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ គោរពជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងការពារព្រំដែនទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត តស៊ូប្តូរផ្តាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល ជាពិសេសការពារទឹកដីពីការឈ្លានពានខុសច្បាប់របស់ខ្មាំងសត្រូវ។
សូមបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ មានដូចជា៖ មីជាតិ ទឹកសុទ្ធ ទឹកក្រូចនិងភេសជ្ជៈ ទឹកត្រី ទឹកស៊ីវអ៊ីវ ត្រីខ អង្ករ នំបុ័ង ទឹកដោះគោ កន្សែង ស្បែកជើង រទេះរុញសម្រាប់ជនចាស់ជរា…. និងថវិកាមួយចំនួន ដែលគិតជាទឹកប្រាក់សរុបទាំងអស់ចំនួន ៣៧០លានរៀល ប្រគល់ជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងកងទ័ពជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ។ អំណោយទាំងនេះ គឺជាការចូលរួម រវាងសហព័ន្ធ រួមគ្នាជាមួយសប្បុរសជន ក្នុងស្មារតីរួមកម្លាំងសាមគ្គីជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់វីរៈយុទ្ធជនជួរមុខដ៏អង់អាចរបស់ប្រទេសកម្ពុជា៕













-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ