ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន ធ្វើសិក្ខាសាលាអំពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០
ខណៈកម្ពុជា គឺជាប្រធាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពី កិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM+3) ក្រសួងមុខងារសាធារណៈ បានសហការជាមួយលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាលើកទីមួយ ដើម្បីអភិវឌ្ឍផែនការការងារ ACCSM និងACCSM+3 (២០២៦-២០៣០)។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមរបស់ប្រតិភូមកពីលេខាធិការដ្ឋានអាស៊ាន និងប្រទេសដែលជាសមាជិកអាស៊ាន ព្រមទាំងប្រទេសទីម័រខាងកើត។
ថ្លែងបើកសិក្ខាសាលា ឯកឧត្តមអគ្គលេខាធិការ ក្នុងនាមម្ចាស់ផ្ទះ បានបង្ហាញការសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូទាំងអស់ ក្នុងសិក្ខាសាលាលើកទី១នេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាដ៏រឹងមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូចជាកិច្ចការមុខងារសាធារណៈ។
ទន្ទឹមនោះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងកំណត់បាននូវវិស័យអាទិភាព បញ្ហាប្រឈម និងនិន្នាការថ្មីៗ ដែលជាធាតុចូលសំខាន់ សម្រាប់អភិវឌ្ឍផែនការការងាររយៈពេល ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី«កិច្ចការមុខងារសាធារណៈ ACCSM និងACCSM+3 (២០២៦-២០៣០)» ដែលនឹងជួយយើងអាចដោះស្រាយបញ្ហាប្រឈមក្នុងតំបន់រួមគ្នា និងជំរុញសហគមន៍ឱ្យកាន់តែមានភាពធន់ នវានុវត្តន៍ និងផ្តោតប្រជាជនជាស្នូល។
សូមបញ្ជាក់ថា សិក្ខាសាលានេះ នឹងបន្តរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ACCSM+3 រួមមានប្រទេសដែលជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង៕







-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ