ព័ត៌មាន
គណៈអភិបាលខេត្តស្រុក ចុះអនុវត្តវិធានការរដ្ឋបាលនៅមុខផ្សារសមុទ្រទឹកសាប ក្រោយអាជីវករទាំងនោះលក់ដូរអានាធិបតេយ្យគ្មានផ្លូវធ្វើដំណើរ
កំពង់ឆ្នាំង៖ លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង លោក វ៉ាន់ ថេន នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តស្រុក រួមនិងអាជ្ញាធរមូលដ្ឋាន ចុះចាត់វិធានការរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយអាជីវករទាំងនោះ បានលក់ដូរអាណាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ នាំអោយបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ និងមានសំរាមយ៉ាងច្រើននៅតាមមាត់ព្រែក មុខសាលាឃុំឆ្នុកទ្រូ។
ក្នុងកិច្ចប្រតិបត្តការចុះរៀបចំនេះ គេសង្កេតឃើញមានមេខ្យល់នៃអាជីវករលក់ដូរអានាធិបតេយ្យនេះ បានចេញមកតវ៉ាដោយ ពួកគាត់មិនបានគិតពីផលប៉ះពាល់យ៉ាងខ្លាំងដល់ការលក់ដូររបស់អាជីវករទាំងអស់នៅមុខផ្សារសមុទ្រទឹកសាបនេះ។ ដោយឡែកក្រុមការងារក្នុងកិច្ចប្រតិបត្តការនេះ បាន និងកំពុងធ្វើការរុះរើតូបអានាធិបតេយ្យទាំងនោះចេញ និងបានរៀបចំសណ្តាប់ធ្នាប់ជាបន្តបន្ទាប់។
លោក ជា សុខរិទ្ធិ បានបញ្ជាក់ថា៖ ការអនុវត្តវិធានការរដ្ឋបាលលើកនេះ នឹងបន្តធ្វើរហូតរួចរាល់ និងមិនអនុញាតិអោយបន្តការលក់ដូរបែបនេះទៀតឡើយ។ បងប្អូនអាជីវករដែលបានលក់ដូរអាណាធិបតេយ្យទាំងនោះ សូមចូលទៅលក់ដូក្នុងផ្សារទាំងអស់គ្នា នោះយើងនឹងមើលឃើញថា ផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូនេះ មានសោភ័ណភាពប៉ុនណា?។ ដោយឡែកការអនុវត្តវិធានការរដ្ឋបាលនេះ គឺក្រោយពីរដ្ឋបាលឃុំស្រុកខេត្ត បានចុះមករៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារ តែអាជីវករមួយចំនួនមិនស្តាប់ និងបន្តលក់ដូរអានាធិបតេយ្យនៅតាមផ្លូវលេខ៥២ លក់ដូរតាមមាត់ព្រែក មុខសាលាឃុំឆ្នុកទ្រូ និងមុខផ្សារសមុទ្រទឹកសាបតែម្តង ដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព និងមានសំរាម ថង់ផ្លាស្ទីក ច្រើនពាសវាលពាសកាលតាមមាត់ព្រែក និងសំរាមមួយចំនួនក៏បានហូរចូលទៅក្នុងទឹកទន្លេសាបនាំអោយប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ទឹកទន្លេ រួមនិងជីវចំរុះក្នុងទន្លេសាបផងដែរ៕ កាំង ហុងវាស្នា










-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប