ព័ត៌មាន
កាកបាទក្រហម នាំយកទេយ្យទាន-បច្ច័យ ប្រគេនព្រះសង្ឃវត្ដក្រពើហាក្នុងឱកាសបុណ្យចូលព្រះវស្សា
ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិ ការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អមដំណើរដោយ អគ្គលេខាធិការរងទាំងពីរ និងសហការីបានអញ្ជើញបូជា ទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន-បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ទាប់ពីធ្វើបទនមស្ការព្រះរតនត្រ័យ និងវេរប្រគេនព្រះសង្ឃរួច ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី បានមានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យសហការីនាំយក ទេយ្យទាន និង បច្ចេយ មកប្រគេនដល់ជីវភាពព្រះសង្ឃ ដែលកំពុងគង់នៅសិក្សារៀនសូត្រនៅក្នុងវត្តនេះ។ ព្រះអង្គមានសង្ឃដីកាឱ្យដឹងថា បច្ចុប្បន្នព្រះសង្ឃមកពីតាមបណ្តាខេត្តផ្សេងៗ មកសិក្សារៀនសូត្រ នៅក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហានេះ មានចំនួនសរុបរហូតដល់ទៅ៣៧៩អង្គ។ ហើយព្រះសង្ឃគង់នៅជា អចិន្រ្តៃមានចំនួន២០៧អង្គ កំពុងមានជីវភាពខ្លះខាត ដោយក្នុងមួយថ្ងៃៗត្រូវចំណាយអង្ករចំនួន១០០គីឡូក្រាម និង បច្ចេយចំនួន១លានរៀលជាប្រចាំ សម្រាប់ផ្គត់ផ្គងចង្ហាន់ព្រះសង្ឃ។
លោកជំទាវ ពុំ ចន្ទីនី បានឱ្យដឹងថាបន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន លោកបានជ្រាបពីថេរដីការបស់ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ រួច សម្តេចប្រធានលោកបានសម្រេច ប្រគេនទេយ្យទាន និង បច្ចេយ ដល់វត្តប្រជុំនទី ហៅវត្តក្រពើហា ៣ដងក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៤មក ដើម្បីជីវភាពព្រះសង្ឃគង់នៅវត្តក្រពើហានេះ។
ព្រះចៅអធិការវត្តប្រជុំនទី សូមឱ្យមហាកុសលផលបុណ្យទាំងនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជា មាតាបិតា បង្កើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក មាតា បិតា បង្កើត សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលី និងបូជាជីវិត ក្នុងបុព្វហេតុសង្គមជាតិផងដែរ។
សូមបញ្ជាក់ថា ទេយ្យទានដែល កាកបាទក្រហមកម្ពុជា ប្រគេនដល់វត្តក្រពើហារនាពេលនេះរួមមាន៖ ទៀនវស្សា១គូ អង្ករ៥តោន, មី៥០កេស, ត្រីខ៥កេស, ស្ករស២៥គីឡូក្រាម, ភេសជ្ជៈ២០កេស, ទឹកបរិសុទ្ធអារុណា២០កេស, មៀនកំប៉ុង ២កេស, ផ្លែឈើ១កន្រ្ទក, ទឹកដោះគោខាប់២កេស, អូរវ៉ាន់ទីន២កេស, តែ២គីឡូក្រាម, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ២០យួរ, ត្រីងៀត១២គីឡូក្រាម, សាច់ក្រក១២គីឡូក្រាម, និងបច្ច័យចំនួន៤០លានរៀល។ ប្រគេនព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ សាដក១ និងបច្ច័យ២លានរៀល, ប្រគេនព្រះសង្ឃគង់អម៤អង្គ ១អង្គបច្ច័យ១លានរៀល និង លោកអាចារ្យ យាជី តាជី ក្រណាត់សម្នាក់១ដុំ និងបច្ចេយមួយចំនួន៕
អត្ថបទៈ សំ ងីម




















-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប