ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌៖ ច្បាប់ដកសញ្ជាតិមិនអនុវត្តចំពោះពលរដ្ឋខ្មែរស្រឡាញ់ និងស្មោះត្រង់ចំពោះជាតិនោះទេ
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បានបញ្ជាក់ទៅកាន់កិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះថា ច្បាប់ដកសញ្ជាតិនេះនឹងមិនអនុវត្តចំពោះពលរដ្ឋខ្មែរស្រឡាញ់ និងស្មោះត្រង់ចំពោះជាតិនោះទេ ប៉ុន្ដែនឹងនុវត្តចំពោះជនដែលក្បត់ជាតិ ឃុបឃិតជាមួយប្រទេសបំផ្លាញជាតិ និងប្រជាជនខ្មែរ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បញ្ជាក់ថា ការដកសញ្ជាតិខ្មែរនេះ គឺអនុវត្តទៅលើពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេស, ប្រព្រឹត្តអំពើក្បត់ជាតិឯង ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្ដិសុខជាតិ, សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះ។ ដូច្នេះច្បាប់នេះមិនត្រឹមតែមិនអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិ, ស្មោះត្រង់នឹងជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងការពារនូវធ្វីដែលជាឧត្តមប្រយោជន៍ជាតិ និងមនសិកាស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិទៀតផង។
សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ៕


-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ