ព័ត៌មាន
ក្រសួងពាណិជ្ជកម្មអំពាវនាវផលិតករត្រូវផលិតទំនិញឱ្យមានគុណភាព ដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់
ភ្នំពេញ៖ បន្ទាប់ពីធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូប បន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយលើកទឹកចិត្តដល់ផលិតករកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តទៅដល់ផលិតករកម្ពុជា ត្រូវខិតខំផលិតទំនិញឱ្យមានគុណភាព សុវត្ថិភាព ស្តង់ដាអនាម័យ ព័ត៌មានផលិតផលគ្រប់គ្រាន់ ព្រមទាំងបិទកាលបរិច្ឆេទថ្ងៃផលិត និងថ្ងៃផុតកំណត់ប្រើប្រាស់ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
សូមជំរាបជូនថា កាលពីទី៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ និងអាជីវករ ក្នុងខេត្តរតនគិរី ជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពលខេត្តរតគិរី ផ្សព្វផ្សាយឱ្យផលិតករ សាធារណជនបានស្គាល់កាន់តែទូលំទូលាយ ក្នុងការឈានចាប់យកចំណែកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស សំដៅស្វែងរកអ្នកវិនិយោគ ដៃគូសហការ ដើម្បីអភិវឌ្ឍផលិតផលឱ្យឈានដល់ស្តង់ដារសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាននៃតម្រូវការទីផ្សារ៕







-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ