ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ
ភ្នំពេញ ៖ សៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃបុណ្យចូលព្រះវស្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមគ្រួសារ និងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា អមជាមួយមន្ត្រីរាជការជាច្រើននាក់ទៀត នាំយកទេយ្យ ទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រេង ព្រមទាំងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃទី១៥កើត ខែអស្សុជ ឆ្នាំ២០២៥ នៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជាទៀនធូប និងថ្វាយគន្ធពិដោ ចំពោះព្រះពុទ្ធបដិមាស្នងអង្គ ព្រះសម្មាសម្ពុទ្ធ នៅលើមហាកុដិ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៍រុងរឿងនៃយើង និងបានធ្វើបទនមសិកា ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គុំព្រះសង្ឃជាសាវ័គ និងសមាទានសីល ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
បន្ទាប់ពីប្រារព្ធពិធីនានាតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនារួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារព្រមទាំងឯកឧត្តម លោកជំទាវ ជាពុទ្ធបរិស័ទទាំងអស់បាន វេរទៀនវស្សា ប្រេង គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងគ្រឿងបរិក្ខា ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងវត្តមុនីសុវណ្ណ ប្រកបដោយសទ្ធាជ្រះថ្លាបំផុត ជាមួយនិងបច្ចេយ ចំនួន៤០លានរៀល និង៣ម៉ឺនដុល្លារ រួមជាមួយបច្ច័យជាសទ្ធាជ្រះថ្លារបស់ សម្តេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទអញ្ជើញចូលរួមអមដំណើរ ចំនួន២៨លានរៀល និង ២៦៨១០ដុល្លារ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក សម្រាប់តម្កល់ទុកប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា និងបវរណាថ្វាយសម្តេចផ្ទាល់ នូវបច្ច័យចំនួន១ពាន់ដុល្លារ, ព្រះសង្ឃគង់អមចំនួន៨អង្គ ក្នុងមួយអង្គៗ បច្ច័យ៥រយដុល្លារ,ឧបត្ថមលោកអាចារ្យធំ១នាក់៤០ម៉ឺនរៀល, លោកអាចារ្យ១១នាក់ក្នុងម្នាក់ៗ២០ម៉ឺនរៀល, លោក តាជី យាយជី៧០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល, ជូនអ្នកភ្លេង១លានរៀល, ឧបត្ថមកូនសិស្សលោកសរុប៥លានរៀល។
ដោយឡែកទេយ្យវត្ថុប្រគេនវត្តមុនីសុវណ្ណ ហៅ (វត្តចំពុះក្អែក) នាឱកាសនេះរួមមាន៖ អង្គរ៥តោន, មី១00កេសតូច,ត្រីខ២០កេស, ទឹកស៊ីអ៊ីវ៥០យយួរ, ទឹកត្រី៥០យូរ, ទឹកក្រូចចំរុះ៥០កេស, ទឹកសណ្តែក៤០កេស, មៀនកំប៉ុង៥កេស, ទឹកអ៊ិនសួរ២កន្ត្រក, ទឹកត្រជៀកកាំ២កន្ត្រក, កាហ្វេ២កន្ត្រកនិង៥កេស, អូរវ៉ាន់ទីន១0កេស, ទឹកដោះគោខាប់១0កេស, ស្ករស៥០គីឡូក្រាម, តែ៥គីឡូក្រាម, ទឹកបរិសុទ្ធអារុណា១00កេស, ត្រីងៀត១២គីឡូក្រាម, សាច់ក្រក១២គីឡូក្រាម។
សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សានេះដែរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រគេនទេយ្យទាន និងទៀនចំណាំព្រះវស្សា ដល់វត្តចំនួន២៦វត្តផ្សេងទៀតផងដែរ។ ដោយវត្តនីមួយៗ ប្រគេនទៀន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត១គូ, ទៀនមហាឧបាសិកា ប៊ុន ស៊ាងលី ១គូ, ទឹកសុទ្ធ១០កេស, ទឹកក្រូច៥កេស, ទឹកផ្លែឈើ៥កេស, មៀនកំប៉ុង២កេស, ទឹកដោះគោខាប់១កេស, មី១កេស, ធំត្រីខ១កេស, កាកាវ១កេស, តែ៥គីឡូក្រាម, ស្ករស១០គីឡូក្រាម, ត្រីងៀត១កន្ត្រក, សាច់ក្រក១កន្ត្រក, អង្ករ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត១កាន=៣០លីត្រ, និងបច្ច័យ១លានរៀល។
កុសលផលបុណ្យដែលកើតឡើងពីសទ្ធាជ្រះថ្លា នៃការប្រគេនទៀនព្រះវស្សានាថ្ងៃនេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃគ្រប់ព្រះអង្គ ក្នុង វត្តមុនីសុវណ្ណ សូមឧទ្ទិសជូនវិញ្ញាណក្ខ័ន្ធបុព្វការីជន ក្នុងនោះមានវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី, វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាបិតា មាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់វរៈលោកខាងមុខហើយនោះ។
នៅកិច្ចបញ្ជាប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមគ្រួសារ និងថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា រួមជាមួយមន្ត្រីរាជការអមដំណើរទាំងអស់ ធ្វើពិធីព្រលែងសត្វចាប ដើម្បីបរវៀសឆ្ងាយនៅឧបទ្របទាំងឡាយ ទាំងពួង និង សូមឱ្យប្រជាជន និងប្រទេសកម្ពុជាទាំងមូល ជួបប្រទះតែសចក្តីសុខចម្រើនជារៀងរហូត៕
អត្ថបទ៖ សំ ងីម



















-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា