ព័ត៌មាន
មន្រ្តីជាន់ខ្ពស់សុខាភិបាល ស្នើគ្រូបង្គោលថ្នាក់ជាតិទាំង៦ បញ្ចប់វគ្គបណ្តុះបណ្តាល បន្តផ្សព្វផ្សាយនៅក្នុងមនី្ទរពេទ្យជាតិ
ភ្នំពេញ ÷ មន្រ្តីជាន់ខ្ពស់សុខាភិបាល ស្នើគ្រូបង្គោលថ្នាក់ជាតិទាំង៦ ចំនួន៣៣រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិ ដោយជោគជ័យ បន្តត្រឡប់ទៅវិញ ត្រូវផ្សព្វផ្សាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន។
ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប យ៉ាងដូច្នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥, នៅមនី្ទរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានបន្ត សិក្ខាកាមជាគ្រូបង្គោល ផ្នែកសុខាភិបាលទាំង៦ គឺអញ្ជើញមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សរុបចំនួន៣៣រូប ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃកន្លងមកនេះ ដោយជោគជ័យ ក៏សូមបន្តអនុវត្ត និងពង្រឹងគុណភាព និងពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើតនៃការឆ្លើយតប នៅនឹងមនី្ទរពេទ្យរបស់ខ្លួន ដែលប្រើប្រាស់ទម្រង់សំខាន់ៗចំនួន៣ គឺទី១.លិខិតវេជ្ជសាស្រ្តបញ្ជាក់មូលហេតុមរណភាព, ទី២.កត្តារួមចំណែកនៃការពន្យាពេលទាំង៣ និងទី៣.ផែនការឆ្លើយតប។
ទន្ទឹមគ្នានោះដែល សិក្ខាកាមផ្នែកសុខាភិបាល ទាំង៦ តំណាងឲ្យក្រុមសិក្ខាកាមចំនួន៣៣រូប ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសេចកី្តមោទនភាពក្រៃលែងបំផុត ហើយវគ្គបណ្តុះបណ្តាលនេះមានអត្ថន័យសំខាន់បំផុតសម្រាប់មន្ទីរពេទ្យជាតិទាំង៦ ក៏ដូចជាមនី្ទរពេទ្យផ្សេងៗទៀតផងដែរ។ ព្រោះថាវគ្គបណ្តុះបណ្តាលនេះ បានសិក្សាស្រាវជ្រាវឡើងវិញ អំពីមរណភាពរបស់មាតា និងទារក ដែលបានស្លាប់បាត់បង់ជីវិតរួចទៅហើយ។ ប៉ុន្តែយើងយកមកស្រាវជ្រាវរកឬសគល់មូលហេតុដែលបានស្លាប់ នេះជាចំណុចមួយដែលយើងអាចកែប្រែ ពីស្លាប់ អាចទៅជារស់បាន ទាំងនេះគឺជាចំនុចសំខាន់បំផុត កាលណាយើងរកឬសគល់ពិតបា្រកដឃើញ ធ្វើឲ្យយើងទប់ស្កាត់រឿងរ៉ាវទាំងឡាយបាន។
សូមបញ្ជាក់ផងដែលថា វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិ រយៈពេល០៥ថ្ងៃនេះ រៀបចំឡើងដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
អត្ថបទ រដ្ឋា






























-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ