ព័ត៌មាន
ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្នុងខេត្តតាកែវរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
តាកែវ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ខែកក្កដានេះ បានរៀបចំពិធីជួបជុំសាខាបក្ស និងសមាជិកគណបក្សដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ _២៨ មិថុនា ២០២៥។
ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម គា អ៊ាវ អនុប្រធាន និជាតំណាងឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដោយមានសមាជិក សមាជិកាគណបក្សប្រជាជនចូលរួមជាង១រយនាក់។
នៅក្នុងអង្គពិធី ឯកឧត្តម គា អ៊ាវ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ដោយបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន និងបានរួមដំណើរជាមួយប្រជាជន លើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់នូវដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ហើយការប្រារព្ធពិធីនេះ ធ្វើឡើងដើម្បីបង្កើនស្មារតីចងចាំ នូវគុណូបការៈគុណ របស់បុព្វការីជន យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិខ្មែរ ហើយដើម្បីសំដែងនូវការគោរពដឹង គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរជនស្នេហាជាតិទាំងអស់ដែលបានតស៊ូលះបង់យ៉ាង ធំធេងនៅគ្រប់ដំណាក់កាល ដើម្បីថែរក្សាសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងការអភិវឌ្ឍ។
ជាមួយគ្នានេះ ឯកឧត្តមក៍បានអរគុណដល់ គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ ក្រុមប្រឹក្សាឃុំ អាជ្ញាធរ មូលដ្ឋាន អង្គភាព ស្ថាប័នគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សទាំង អស់ដែលបានគាំទ្រ និងរួមដំណើរជាមួយគណបក្សប្រជាជនកម្ពុជាជានិច្ចកាល។
គួររម្លឹកដែរថា គណបក្សប្រជាជនកម្ពុជាបង្កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគម និយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជប់នូវគោលបំណង និង ឧត្តមគគិរបស់ខ្លួនក្នុងការបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗ របស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, កាការពារឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យជាតិសាសន៍, ការការពារ ស្តារ និងកសាងប្រ ទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ ។ អត្ថបទ ៖ ទូច សោភ័ណ










-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប