ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត៥ពាន់នាក់នៅខេត្ដព្រះវិហារ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន4,826នាក់ ស្មើនឹង 9480 ករណី ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ស្ថិតក្នុងបរិវេណក្រុមហ៊ុន ទ្រី ភាព អុីមផត អិតផត។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះលោកជំទាវបណ្ឌិតបានដឹកនាំ ក្រុមគ្រូពេទ្យជំនាញ ចំនួន៤១០នាក់ ចុះពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារនេះ ដោយឥតគិតថ្លៃអ្វីទាំងអស់រួមមាន៖ ពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ។ លោកជំទាវបណ្ឌិតបានបញ្ជាក់ទៀតថា «បើសិនជាលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋយើងមានស្ថានភាពជំងឺឈឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ដ ឬទៅកាន់រាជធានីភ្នំពេញតែម្ដង ហើយរាល់ការចំណាយទាំងអស់ ដូចជាការសម្រាកព្យាបាល និងអាហារ សូមអ៊ំពូមីង កុំបារម្ដ គឺឧបត្ថម្ភទាំងស្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។

ប្រជាពលរដ្ឋដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលនាឱកាសនេះ បានបង្ហាញនូវសេចក្ដីរំភើប សប្បាយរីករាយ និងកក់ក្ដៅយ៉ាងខ្លាំង និងបានថ្លែងអំណរគុណជាអនេក ចំពោះក្ដីស្រលាញ់ និងការយកចិត្ដទុកដាក់ ពីថ្នាក់ដឹកនាំ ជាពិសេសការលះបង់កម្លាំងកាយ-ចិត្ដ និងពេលវេលាដ៏មានតម្លៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាព ជួនពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងដោយមិនគិតថ្លៃអ្វីទាំងអស់។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ការមកព្យាបាលជំងឺជួនប្រជាពលរដ្ឋនៅទីនេះ គឺជាលើកទី១ តែលោកជំទាវបានអះអាងថា អាចមានជាលើកទី២ ឬលើកទី៣ ជាបន្តបន្ទាប់ទៀត។ ហើយឱកាសក្រោយៗអាចនឹងមានវត្តមានសម្ដេចមហាបវររអធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម។

ឆ្លៀតក្នុងឱកាសនោះដែរបន្ទាប់ពី បានអញ្ជើញពិនិត្យមើលសកម្មភាព ក្រុមគ្រូពេទ្យពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញចែកកាបូបស្ពាយដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ទៅដល់សិស្សានុសិស្សនៃ សាលាបឋមសិក្សា-អនុវិទ្យាល័យទ្រីភាពបឹងទន្លេម្រេចផងដែរ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្ត នៃសមាគម (TYDA) ដែលចុះព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះ សរុបចំនួន ៤១០នាក់ និងបាន ពិនិត្យនិងព្យាព្យាបាលជូនប្រជាពលរដ្ឋសរុបចំនួនចំនួន 4,826នាក់ ស្មើនឹង 9480 ករណី និង មានករណីធ្ងន់ធ្ងរចំចំនួន៤២ករណី ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញបន្ត ក្រោមការចំណាយ និងឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិតផ្ទាល់៕ អត្ថបទ៖ សំ ងីម












-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប