ព័ត៌មាន
ឯកឧត្តម ទី នរិន្ទ អញ្ជើ្ជញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណ ៥០០នាក់ក្នុងឃុំត្រពាំងជង
ពោធិ៍សាត់ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារចុះជួយឃុំត្រពាំងជង បានរៀបចំពិធីសំណេះសំណាល និងអាហាសាមគ្គីជូនដល់ កម្មករ កម្មការិនី រួមនិងយុវជនក្រៅប្រព័ន្ធសរុបប្រមាណ ៥០០នាក់ ដែលរស់នៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកបាកាន និងដោយមានការចូលរួមពីលោកអភិបាលស្រុក ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារតាមបណ្តាឃុំទាំង៩ក្នុងស្រុកបាកាន ។

ជាកិច្ចស្វាគមន៍ ឯកឧត្តម អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារចុះជួយឃុំត្រពាំងជង បានជម្រាបជូនថា បងប្អូនកម្មករ កម្មការិនី អញ្ជើញចូលរួមក្នុងពេលនេះភាគច្រើនគឺកំពុងបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ស្ថិត ក្នុងស្រុកបាកាននេះផ្ទាល់ និងមួយចំនួនតូចកំពុងបម្រើការងារក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ក្នុងស្រុកក្រគរ ។ ហើយដោយមានការយកចិត្តទុកដាក់ចំពោះ បងប្អូនកម្មករ កម្មការិនី រួមនិងយុវជនក្រៅប្រព័ន្ធ ក្រុមការងារចុះជួយឃុំត្រពាំងជងបានរៀបចំការជួបជុំនេះឡើង ក្នុងគោលបំណងស្វែងយល់ពីអំពីសុខនិងទុក្ខ របស់បងប្អូន ដោយមានរៀបចំអាហារសាមគ្គី និងសម្ភារៈម្នាក់១ឃីតជូន បងប្អូនទាំង៥០០នាក់ផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ជូនចំពោះបងប្អូនកម្មករ កម្មការិនី និងយុវជនក្រៅប្រព័ន្ធក្នុងឃុំត្រពាំងជង ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានជម្រាបជូនផងដែរ អំពីសភាពការណ៍អន្តរជាតិ និងសភាពការណ៍ក្នុងប្រទេសជាពិសេសគឺ ភាពតានតឹងនៅតាមព្រំដែនកម្ពុជា -ថៃ។ ឯកឧត្តមបណ្ឌិត សូមឲ្យបងប្អូនបន្តការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានេះ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងការការពារបូរណភាពទឹកដីមិនឲ្យសត្រូវណាឈ្លានពានជាដាច់ខាត ។

ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកឡើងបន្តថា ដោយទទួលបានការចាត់តាំងពីគណបក្សប្រជាជនកម្ពុជា ក្រុមការងារចុះជួយស្រុកបាកាន តែងតែយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កសាងនៅគ្រប់មូលដ្ឋាន ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ កម្មការិនី និងយុវជនក្រៅប្រព័ន្ធក្នុងឃុំត្រពាំងជង គឺទទួលបានការយកចិត្តទុកដាក់ទាំងផ្នែកជីវភាព ផ្នែកសុខមាលភាព ការអប់រំ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើមពីក្រុមការងារចុះជួយឃុំត្រពាំងជង ដឹកនាំដោយឯកឧត្តម អ៊ឹង ឌីប៉ូឡា បន្ថែមលើនេះក៏មានក្រុមការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ដឹកនាំដោយឯកឧត្តម ពុំ ចន្ថា សម្រាប់ជួយប្អូនកម្មករ កម្មការិនី និងយុវជនក្រៅប្រព័ន្ធ ពាក់ព័ន្ធការប្រឹក្សាផ្លូវច្បាប់ និងអត្ថប្រយោជន៍ដែលបងប្អូនត្រូវទទួលបានពីរាជរដ្ឋាភិបាលដូចជាប័ណ ប.ស.ស ជាដើម ៕












-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ