ព័ត៌មាន
វិវាទនៅរោងចក្រ ឡឺក្រោន ស៊ូ ត្រូវបានដោះស្រាយបញ្ចប់ដោយគ្រប់ភាគីសប្បាយចិត្ត និងស្រុះស្រួលគ្នា
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្រេចដោយជោគជ័យក្នុងការសម្របសម្រួលវិវាទនៅរោងចក្រ ឡឺ ក្រោន ស៊ូ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមដោយគ្រប់ភាគីសប្បាយចិត្ត និងរីករាយជាមួយដំណោះស្រាយដោយកម្មករទទួលបានផ្អែកទៅតាមច្បាប់។

លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ៖ “កម្មករបានទទួលប្រាក់សំណងរួចរាល់ហើយតាំងពីថ្ងៃសៅរ៍មកម្លេះ ដោយបងប្អូនកម្មករទទួលយកសំណងយ៉ាងរីករាយ និងសប្បាយចិត្តក្រោមដំណោះស្រាយរបស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។
អ្នកនាំពាក្យក្រសួងការងារ បានបន្ថែមថា តាំងពីកើតវិវាទភ្លាមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីជំនាញរបស់ក្រសួង ក៏ដូចជាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម បានចុះដោះស្រាយភ្លាមដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងដើម្បីធានាពីអត្ថប្រយោជន៍របស់កម្មករ និងនិរន្តរភាពរបស់រោងចក្រសហគ្រាស។
បើតាមអ្នកនាំពាក្យដដែលរូបនេះ ក្រោមការសម្របសម្រួល និងដោះស្រាយប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងច្បាស់លាស់ពីមន្ត្រីជំនាញអធិការកិច្ច និងវិវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនកម្មករទទួលយកដោយពេញចិត្ត និងសប្បាយរីករាយ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលចង់បានឱកាសការងារថ្មី សូមទាក់ទងមជ្ឈមណ្ឌលការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ស្ថិតនៅផ្លូវលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុង-ខេត្តកំពង់ចាម ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៤២ ២១០ ២៧៧/ ០១៦ ៦៥៦ ៦៥៥ ឬទាក់ទង១២៩៧ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង ២៥ ម៉ឺនកន្លែងនៅទូទាំងប្រទេស៕










-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ