ព័ត៌មាន
លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី ប្រគេនទានព្រះវស្សា ទេយ្យទាន និងបច្ច័យជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៩វត្ត
ខេត្តព្រះវិហារ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យ TYDA និងការប្រគល់អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់យោធភូមិភាគទី១ និងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហាររួចមក លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុត្រា-បុត្រី បានមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ប្រគេនទានព្រះវស្សា ទេយ្យទាន ក៏ដូចជាបច្ច័យ ជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៩វត្ត (ស្រុកប្រាសាទបល្ល័ង្កចំនួន ២៧វត្ត, ស្រុករវៀងចំនួន ១វត្ត និងស្រុកជាំក្សាន្តចំនួន ១វត្ត)។ បច្ច័យ និងទេយ្យទានដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវ អ្នកឧកញ៉ា សម្រាប់ក្នុង ១វត្ត រួមមាន៖ បច្ច័យទ្រទ្រង់ចង្ហាន់ព្រះសង្ឃក្នុងវត្ត, បច្ច័យបួន, សាដក, ទៀនព្រះវស្សា, អង្ករផ្ការំដួល, ទឹកដោះគោខាប់, ត្រីខកំប៉ុង, ផ្លែឈើ និងទឹកត្រចៀកកាំ ព្រមទាំងទេយ្យទានជាច្រើនមុខទៀត។ ក្នុងនោះដែរ លោកអាចារ្យ ២៩ នាក់ ដែលអញ្ជើញមកពីតាមវត្តនីមួយៗ ក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០ រៀល។
បន្ថែមលើវត្តទាំង ២៩ ខាងលើ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ លោកអ្នកឧកញ៉ា បណ្ឌិត និង លោកជំទាវ អ្នកឧកញ៉ា ក៏បានរៀបចំបច្ច័យ និងទេយ្យទានសម្រាប់ព្រះសង្ឃចំនួន ៤វត្ត ស្ថិតនៅក្នុងស្រុកកណ្ដាល ខេត្តកណ្ដាលផងដែរ។
សូមបញ្ជាក់ជូនផងដែរថា សរុបការចំណាយលើបច្ច័យ ទេយ្យទាន និងចំណាយផ្សេងៗក្នុងពិធីប្រគេនទានព្រះវស្សានេះ អស់ថវិកាប្រមាណ ២០០.០០០.០០០ រៀល។











-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ