ព័ត៌មាន
អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពនៅស្រុកកំពង់លែង បានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណៈ
កំពង់ឆ្នាំង៖ ក្នុងពេលឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈអភិបាលខេត្តកំពង់ឆ្នាំង កំពុងដឹកនាំធ្វើវិធានការរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន នៅផ្សារសមុទ្រទឹកសាប ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌បានស្អាតហើយនោះ នៅផ្សារកំពង់បឹងសន្តិភាព ក្នុងស្រុកកំពង់លែងឯណេះវិញ បែរជាមានអ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាព បានសង់រំលោភលើប្រព័ន្ធលូ និងចំណីផ្លូវសាធារណៈ ដោយមិនបានទុកចំណីផ្លូវជុំវិញផ្សារនោះឡើយ។ ករណីនេះ លោក យ៉ែម លក្ខិណា បញ្ជាក់ថា កិច្ចការងារនេះ បានទៅដល់ដៃអាជ្ញាធរខេត្តកំពង់ឆ្នាំង ហើយអាជ្ញាធរខេត្តបានអោយខាងអ្នកម៉ៅការសាងសង់ផ្សារនោះ ត្រូវកែតំរូវឡើងវិញ។
លោក យ៉ែម លក្ខិណា បានបន្តថា៖ ក្រោយពីគណអភិបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមើលឃើញពីភាពមិនមានសណ្តាប់ធ្នាប់ អនាម័យក្នុងផ្សារកំពង់បឹងសន្តិភាព ខាងក្នុងផ្សារមិនមានផ្លូវដើររួចមក គណៈអភិបាលស្រុក បានសំរេចផ្តល់ការសាងសង់ផ្សារថ្មីអោយអ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពថ្មី ដើម្បីងាយស្រួលក្នុងការរៀបចំសណ្តាប់ធ្នាប់ មានអនាម័យ សោភ័ណភាព និងមានផ្លូវដើរទៅមកក្នុងផ្សារ។ ក្រោយពីការសាងសង់បានប្រមាណ៦០ភាគរយហើយ ក្រសួងហិរញ្ញវត្ថុ បានចុះពិនិត្យផ្សារដែលកំពុងសាងសង់នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ បានរកឃើញថា អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពថ្មីនេះ បានសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ និងប្រព័ន្ធលូរំដោះទឹកភ្លៀងចេញពីផ្សារ។ កិច្ចការងារនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានតំរូវអោយអ្នកម៉ៅការសាងសង់ផ្សារ ត្រូវកែតំរូវឡើងវិញ មិនអោយសាងសង់បែបនេះឡើយ។
សូមបញ្ជាក់ថា៖ នៅក្នុងគំនូសប្លង់អ្នកម៉ៅការសាងសង់ គឺផ្សារកំពង់បឹងសន្តិភាពនេះ មានទំហំផ្ទៃក្រឡាសរុប៤៥៦០ម៉ែត្រការ៉េ ដែលអាចសាងសង់តូបក្នុងផ្សារបានចំនួន៣០៤តូប និងមាន៣ប្រភេទ គឺ១៥៤តូបជាតូបមានឃ្លុបប្រភេទA មានទំហំតូប៣ម៉ែត្រគុណនឹង៣ម៉ែត្រ, ៦៨តូប ជាតូបមានឃ្លុបប្រភេទB មានទំហំតូប៣ម៉ែត្រគុណនឹង៣ម៉ែត្រ, និងតូប៨២តូប ជាតូបសើម ប្រភេទតូបC មានទំហំតូប២,៥ម៉ែត្រគុណនឹង៣ម៉ែត្រ។ កន្លងមក ក្នុងការសាងសង់ផ្សារកំពង់បឹងសន្តិភាពថ្មីនេះ ក៏មានអាជីវករមួយចំនួន បានតវ៉ាមកដល់សាលាខេត្តកំពង់ឆ្នាំងផងដែរ ពីបញ្ហាទំហំតូបរបស់ពួកគាត់ និងខ្លាចពេលសាងសង់រួច អាចបាក់រលំជាដើម៕ កាំង ហុងវាស្នា
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ