ព័ត៌មាន
សម្តេចរដ្ឋសភាធិបតីឃួន សុដារី៖ «យើងត្រូវស្តារឡើងវិញ និងបង្កើនពហុភាគីនិយម ដែលបើកចំហហើយអាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ»
ក្នុងនាមម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ អន្តរសភាអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ស្វាគមន៍គណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា/AIPA) គណៈប្រតិភូសង្កេតការណ៍ គណៈប្រតិភូដែលជាភ្ញៀវរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នៅវិមានរដ្ឋសភាកម្ពុជា។
នៅមុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភា បានទទួលជួបសវនាការនិងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ ដោយសម្តេចបានគូសបញ្ជាក់ថា”យើងមានមោទនភាពចំពោះសមិទ្ធផលរបស់ AIPA សម្រេចបាននិងកំពុងបន្តឆ្ពោះទៅមុខកាន់តែស្វាហាប់ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដៃគូក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត។ ជាការពិតណាស់ យើងត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាកិច្ចសហប្រតិបត្តិការក្នុងការពង្រីកបេសកកម្មរបស់យើងដើម្បីប្រជាពលរដ្ឋ។”
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងមិត្តភាពផ្ទាល់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ មិត្តភាព និងសាមគ្គីភាពនឹងបន្តកាន់តែស៊ីជម្រៅ និងលើកកម្ពស់បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមក្នុងតំបន់និងសកលលោក។ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់បានកំពុងធ្លាក់ចុះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា “យើងត្រូវស្តារឡើងវិញ និងបង្កើនគោលការណ៍ពហុភាគីនិយមដែលបើកចំហ និងបរិយាបន្ន។ អាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ។ អាស៊ានគឺជាពន្លឺសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា អំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងក្នុងបាឋកថានៅលេខាធិការដ្ឋានអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះថា អាស៊ានគឺជាប៉ូលនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាក់ស្តែង អាស៊ានមានប្រជាជនប្រមាណ ៧០០លាននាក់ ហើយជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ។ ខណៈពេលដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងបង្កអស្ថិរភាព និងកំពុងវិវត្តទៅជាពិភពលោកពហុប៉ូល អាស៊ានចាំបាច់ត្រូវដើរតួនាទីសំខាន់បន្ថែមទៀតក្នុងការរៀបចំប្រព័ន្ធអន្តរជាតិដែលមានការវិវត្តធ្វើឱ្យមានភាពយុត្តិធម៌ បរិយាបន្ន និងតំណាងកាន់តែច្រើន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រធានបទ AIPA Caucus លើកទី១៦ លើកឡើង ក្នុងគោលបំណងដើម្បីពិភាក្សាបន្ថែម និងស្វែងរកការយល់ ទស្សនៈ ពីសភាសមាជិក AIPA និងដៃគូនានា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋរបស់យើង។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួម និងការដឹកនាំរបស់យើង ក្នុងការលើកកម្ពស់ការទូតសភា ដើម្បីសន្តិភាពក្នុងតំបន់របស់យើង និងសកលោក។
ជាមួយការស្វាគមន៍ដ៏កក់ក្តៅ សម្តេចប្រធានរដ្ឋសភាបានជម្រាបគណៈប្រតិភូថា «សូមឱ្យការស្នាក់អាស្រ័យរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅមាតុភូមិយើងខ្ញុំទទួលបានផាសុកភាពល្អ ការស្នាក់នៅប្រកបដោយភាពរីករាយ និងមានការចងចាំល្អៗ។ ចំណងទំនាក់ទំនងនិងមិត្តភាពផ្ទាល់គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការកសាងសហគមន៍។ ខ្ញុំសង្ឃឹមថាមិត្តភាព និងសាមគ្គីភាពរបស់យើងនឹងបន្តកាន់តែស៊ីជម្រៅ។ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាជាម្ចាស់ផ្ទះប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឱ្យកិច្ចប្រជុំ AIPA Caucus លើកទី១៦ ទទួលបានជោគជ័យផងដែរ ក្នុងការលើកកម្ពស់តួនាទីរបស់អាយប៉ា អោយកាន់តែមានកិត្យានុភាព នៅក្នុងតំបន់ និងសកល»។
សភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ប្រារព្ធធ្វើចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍អាយប៉ា និងប្រទេសជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍ សរុបមានចំនួនប្រមាណជិត ៣០០នាក់៕
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប