ព័ត៌មាន
មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើនឡើងតម្លៃស្បៀងក្នុងស្រុកឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ថា បច្ចុប្បន្នប្រទេសកម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មដទៃទៀត សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃជាច្រើនទៀត។

ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងបញ្ជាក់ជាថ្មីថា ទោះបីកម្ពុជាបិទព្រំដែនជាមួយថៃ ក៏មិនបង្កជាផលរំខានធ្ងន់ធ្ងរមកលើសន្តិសុខស្បៀងប្រទេសកម្ពុជាឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានានូវស្ថិរភាពស្បៀងអាហារសម្រាប់ប្រជាជន។
ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្ដែងនៅពេលដែលមានការប្រែប្រួលណាមួយ ប្រាកដជាមានការរអាក់រអួលខាងផ្នែកផ្គត់ផ្គង់ និងតម្រូវការខ្លះនៅលើទីផ្សារ ទំរាំទីផ្សារអាចធ្វើការសម្របខ្លួនឡើងវិញ ប៉ុន្តែកាលៈទេសៈនេះ ក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពផលិតកម្ម នៅក្នុងស្រុក ចំពោះទំនិញមួយចំនួន ដែលធ្លាប់តែពឹងផ្អែកពីការនាំចូលពីប្រទេសជិតខាងនាពេលកន្លងទៅ។
ក្នុងនាមក្រសួងកសិកម្ម ឯកឧត្តមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ក្នុងស្រុកបន្តបង្កើនការគាំទ្រកសិផលរបស់ប្រជាកសិករខ្មែរ ជាពិសេសកសិផលដែលធ្លាប់តែធ្វើការនាំចេញហើយឥឡូវនេះមានការលំបាកក្នុងដំណាក់កាលអន្តរកាល។
តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម បានសង្ឃឹមថា ប្រជាកសិករ នឹងយកឱកាសនេះ ដើម្បីសម្របទៅតាមស្ថានភាពជាក់ស្ដែងនៃទីផ្សារ កាត់បន្ថយការពឹងផ្អែកលើដំណាំណាមួយ ដែលយើងធ្លាប់មានពីមុន ហើយធ្វើពិពិធកម្មទៅប្រភេទដំណាំណាមួយ ដែលឥឡូវនេះកំពុងតែមានតម្រូវការ ហើយមិនទាន់មានស្ថេរភាពនៃការផ្គត់ផ្គង់នៅឡើយ។
សូមបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសន្តិសុខស្បៀង។ ដូច្នេះបងប្អូនប្រជាពលរដ្ឋមិនគួរមានការព្រួយបារម្ភណាមួយពីកង្វះខាតនៃការផ្គត់ផ្គង់ ឬការកើនឡើងតម្លៃនៃស្បៀងអាហារនៅក្នុងស្រុកឡើយ។ បើតាម ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម កសិផលកម្ពុជា មិនត្រឹមតែធានាលើការផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ កំពុងនាំចេញទៅកាន់ប្រទេសជិត ៨០ ក្នុងសកលលោក៕




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន