ព័ត៌មាន
កាកបាទក្រហមកម្ពុជាផ្តល់អំណោយ និងរៀបចំអាហារមួយពេល ជូនអង្គការសង្គ្រោះជនអស់សង្ឃឹម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ កក្កដា ២០២៥ នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីជួបជុំ សំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារមួយពេល ជូនចាស់ឥតទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងបុគ្គលិក នៃអង្គការសង្គ្រោះជនអស់សង្ឃឹម សរុបចំនួន ៣២៨នាក់ នៅក្នុងបរិវេណ អង្គការសង្គ្រោះជនអស់សង្ឃឹម មណ្ឌលទី១ ស្ថិតក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាអាណិតស្រឡាញ់ មេត្តាករុណាដ៏ជ្រាលជ្រៅចំពោះ ចាស់ៗ ក្មួយៗ ចៅៗ បុគ្គលិក និងលោកគ្រូ-អ្នកគ្រូទាំងអស់ ពិសេសថ្លែងនូវការកោតសរសើរ ចំពោះស្ថាបនិក និងបុគ្គលិកអង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្ត ដើម្បីជួយដល់កុមារកំព្រា ចាស់ជរា និងគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ ឱ្យមានអាហារហូបចុក សំលៀកបំពាក់ ការមើលថែ និងផ្តល់ការអប់រំដល់កុមារ រហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ ជាពិសេសជម្រកស្នាក់នៅដ៏កក់ក្តៅ និងផ្តល់ការរស់នៅដោយភាពសុខដុមរមនា។ ជាមួយគ្នានេះលោកជំទាវបានផ្តាំផ្ញើដល់ ក្មួយៗ ចៅៗ កុមារា កុមារីតូចៗ និងសិស្ស និស្សិតទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត ចេះជួយយកអាសារគ្នាទៅវិញទៅមក ខិតខំសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង។
ជាមួយគ្នានេះដែរលោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូ ដល់សុខភាពរបស់លោកស្រីផ្ទាល់ ក៏ដូចជាសុខទុក្ខ បុគ្គលិក សមាជិកក្នុងអង្គការគ្រប់ពេលវេលា។ លើសពីនោះថវិកា និងសម្ភារទាំងអស់ដែលបានប្រគល់មកអង្គការនៅពេលនេះ លោកស្រីនឹងកាន់តែមានលទ្ធភាពផ្គត់ផ្គង់ អាហារ និងស្លៀកពាក់ គ្រប់គ្រាន់ ដល់ក្មេងៗក្នុងអង្គការ។
សូមជម្រាបថាជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៣ រៀងមក កាកបាទក្រហមកម្ពុជា តែងតែចុះមកសាកសួរសុខទុក្ខ និងនាំមកនូវថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារសិក្សា និងអាហាររូបត្ថម្ភជាច្រើនផ្តល់ជូនដល់ ចាស់ឥតទីពឹង កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ដែលរស់នៅក្នុងមណ្ឌលនេះ ព្រមទាំងរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ពិសាសម្រាប់គ្រប់ៗគ្នាទៀតផង។ អំណោយប្រគល់ជូន អង្គការសង្គ្រោះជនអស់សង្ឃឹម នាពេលនេះរួមមាន៖ អង្ករ៣តោន, មី២០កេស, ត្រីខ៥កេស, ស៊ីអ៊ីវ១០យួ,ទឹកត្រី១០យួ, ប្រេងឆា២កេស, ស្ករស២៥គីឡូក្រាម, ទឹកក្រូច២០កេស, ទឹកបរិសុទ្ធ២០កេស, សាប៊ូកក់សក់ក្លិន៧កេស, ឃីត៥០ឃីត និងថវិកា២០លានរៀល៕
អត្ថបទ៖ សំ ងីម












-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ