ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន សហការរៀបចំកិច្ចប្រជុំត្រីភាគី សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ACCSM ជាមួយគណៈកម្មការមុខងារសាធារណៈនៃប្រទេសអូស្ត្រាលី (APSC)
ភ្នំពេញ៖ ខណៈកម្ពុជា គឺជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពី កិច្ចការមុខងារសាធារណៈ (ACCSM+3) លើកទី៨ ក្រសួងមុខងារសាធារណៈ បានសហការជាមួយលេខាធិការដ្ឋានអាស៊ាន (ASEC) រៀបចំកិច្ចប្រជុំត្រីភាគី តាមប្រព័ន្ធអនឡាញជាមួយគណៈកម្មការមុខងារសាធារណៈអូស្ត្រាលី (Australia Public Service Commission-APSC) ដើម្បីធ្វើការពិភាក្សា និងសិក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌ ACCSM ជាមួយ APSC។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈកម្ពុជា ដោយមានសមាសភាពចូលរួមពីលេខាធិការដ្ឋានអាស៊ាន តំណាងAPCS និងលេខាធិការដ្ឋាន ACCSM លើកទី២៣។
កិច្ចប្រជុំនេះ ផ្តោតលើប្រធានបទសំខាន់រួមមាន៖ (១)ការធ្វើបច្ចុប្បន្នភាពរបស់ ASEC ស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ACCSM ជាមួយ APSC និង (២)ផ្លាស់ប្តូរទស្សនៈរវាងប្រទេសកម្ពុជា ASEC និង APSC សម្រាប់វិស័យដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងក្របខណ្ឌ ACCSM៕




-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ