ព័ត៌មាន
កសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ស្ម័គ្រចិត្តចងក្រងជាសហគមន៍ទំនើប និងងាកទៅដាំឈើហូបផ្លែ
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មជាមួយស្ថានីយ៍ បានឱ្យដឹងថា បងប្អូនកសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ម័គ្រចិត្តចងក្រងជាសហគមន៍ទំនើប និងរួមគ្នាធ្វើពិពិធកម្មចេញពីដំណាំដំឡូងមី ដែលជាប្រភេទដំណាំតែងជួបបញ្ហាប្រឈមខាងផ្នែកទីផ្សារច្រើន និងងាកទៅដាំឈើហូបផ្លែជំនួសវិញ។
ឯកឧត្តមថ្លែងថា បើតាមលទ្ធផលនៃការពិភាក្សាដែលបានឯកភាពគ្នាជាបឋម ផែនការធ្វើពិពិធកម្មចេញពីផ្ទៃដីដាំដុះដំឡូងមីប្រមាណ១០០ហិកតានេះ នឹងត្រូវបានរៀបចំឡើងជា២ជំហាន ដោយរដូវកាលទីមួយមានចំនួន៥០% និងបញ្ចប់ការដាំដុះដំឡូងមីទាំងស្រុងនៅក្នុងឆ្នាំបន្ទាប់។ សហគមន៍គ្រោងនឹងដាំដុះឈើហូបផ្លែដែលមានតម្លៃបន្ថែមខ្ពស់និងមានទីផ្សារស្រាប់ ដូចជាសាវម៉ាវ មង្ឃុត ប័រ និងផាស្យុង។
បើតាម ឯកឧត្តម ឃឹម ហ្វីណង់ ដើម្បីធានាឱ្យបានថាបងប្អូនកសិករជាសមាជិកមានប្រាក់ចំណូលគ្រប់គ្រាន់ និងអាចទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលផ្លាស់ប្តូរពីដំណាំរដូវកាលទៅដំណាំរយៈពេលវែង ក្រសួងកសិកម្មនឹងជួយបង្កើតមុខរបរថ្មី២ទៀតសម្រាប់សហគមន៍ ដោយរៀបចំផលិតកម្មបន្លែនិងមាន់ស្រែរួមគ្នានៅលើទីតាំងរួម ដែលមានប្រព័ន្ធស្រោចស្រពពេញលេញ ហើយយ៉ាងហោចណាស់មួយគ្រួសារនឹងមានផ្ទះសំណាញ់មួយខ្នងនិងទ្រង់មាន់មួយទៅតាមលទ្ធភាព។
ឯកឧត្តមបន្តថា ដើម្បីទទួលបានចំណូលបន្ថែមដែរ សហគមន៍ក៏នឹងដាំដំណាំរយៈពេលខ្លីមួយចំនួននៅចន្លោះឈើហូបផ្លែទាំងនោះ ដូចជាល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និងចេកជាដើម។ ក្រសួងកសិកម្មនឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងទីផ្សារ ជូនដល់សហគមន៍របស់យើង ដើម្បីអនុវត្តផែនការពិពិធកម្មនេះប្រកបដោយជោគជ័យ៕



-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ