ព័ត៌មាន
អនុប្រធានទី១រដ្ឋសភា៖ កម្ពុជា និងឡាវ ជាអ្នកជិតខាងដ៏ល្អគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតិអោយឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពសង្គម សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តេងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមមិត្តភាពសភាកម្ពុជា ឡាវ និងសមាជិក សមាជិការគណៈកម្មការទី៨ នៃរដ្ឋសភា។
ឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពសង្គម សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាន៍ថា ឯកឧត្តម និងសមាជិកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនាពេលនេះគឺមានគោលមណងដើម្បីពិភាក្សា និងចែករំលែកបទពិសោធទាក់ទងការគ្រប់គ្រងគាំពារសង្គមរវាងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ជូនគណៈប្រតិភូឡាវ និងបានមានប្រសាសន៍ថា ឯកសូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាគណៈប្រតិភូឡាវជាបងប្អូនអញ្ជើញមកពីគណៈកម្មការជាតិ គាំពារ សង្គម តំណាងមកពីរដ្ឋសភា និងអង្គការសង្គមស៊ីវិលជាដៃគូ។
ឯកឧត្តមបានបន្តថា កម្ពុជាក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមស្វាគមន៍ និងអបអរសាទរជូនចំពោះវត្តមានគណៈប្រតិភូឡាវ ដែលបានមកធ្វើទស្សនៈកិច្ចនៅកម្ពុជា។ ឯកឧត្តមបន្ថែមថា ជាការពិតកម្ពុជា និងឡាវ គឺជាអ្នកជិតខាងដ៏ល្អ មិត្តជិតស្និទ្ធ បងប្អូន និងជាដៃគូយុទ្ធសាស្ត្រ ដោយផ្អែកលើការគោរពគ្នា និងជឿទុកចិត្តគ្នា។ យើងតែងតែគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។
ឯកឧត្តមសូមជម្រាបជូនគណៈប្រតិភូទាំងអស់ជ្រាបថា រដ្ឋសភានីតិកាលទី៧ មានរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងអាណត្តិនេះ រដ្ឋសភា គឺដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា ដែលជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។ រដ្ឋសភាបានបំពេញមុខងាររបស់ខ្លួនយ៉ាងសកម្មរួមមាន៖មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារពង្រីក និងពង្រឹងការទូតសភា។
ក្រៅពីនេះ រដ្ឋសភា បានពង្រឹងការងារការទូតសភា តាមរយៈការបំពេញទស្សនកិច្ចជាផ្លូវការទ្វេភាគី ឬពហុភាគីចូលរួមប្រជុំអន្តរជាតិ ជួបសវនការ និងពិភាក្សាការងារជាមួយអង្គទូត អង្គការជាតិ អន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខមាកភាពសង្គម បានថ្លែងអំណរគុណជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ដែលបានចែករំលែកបទពិសោធន៍ការងារពាក់ព័ន្ធការគាំពារសង្គមដែលផ្តល់នូវធាតុចូលសំខាន់ៗដល់គណៈប្រតិភូឡាវយកទៅអនុវត្តអោយកាន់តែល្អបន្ថែមទៀតនាពេលអនាគត់៕
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ