ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច ចេញសារាចរឱ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចដល់ក្រសួងចំនួន ៦
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរ ស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច អនុវត្តចំពោះអង្គភាពថវិកា ថ្នាក់កណ្ដាល សម្រាប់ក្រសួងចំនួន ៦ សារាចរនេះគ្របដណ្តប់លើវិក្កយបត្រ សម្រាប់ការស្នើសុំទូទាត់ចំណាយ ដែលឆ្លងកាត់ការអនុវត្ត នីតិវិធីកិច្ចលទ្ធកម្មសាធារណៈ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី២ ដែលប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្តាល សម្រាប់ផ្លាស់ប្តូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នក ទិញឬអ្នកទទួលសេវា។ ប្រព័ន្ធនេះមានមុខងារក្នុងការផ្តល់អត្តសញ្ញាណ និងបញ្ជាក់ការទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យមានការបោះពុម្ពវិក្កយបត្រជាក្រដាសទៀតឡើយ។
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាឧបករណ៍សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រ កម្ពុជា ដែលសំដៅលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា, ចូលរួមពង្រឹងអនុលោមភាពបទប្បញ្ញត្តិ សារពើ ពន្ធ, ចូលរួមសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម សេដ្ឋកិច្ចឌីជីថលអាស៊ាន។
សារាចរនេះមានវិសាលភាពចំពោះអង្គភាពថវិកាថ្នាក់កណ្ដាល នៃក្រសួងចំនួន ៦គឺ៖ ១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ២-ក្រសួងពាណិជ្ជកម្ម, ៣-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ៤-ក្រសួងអប់រំ យុវជន និងកីឡា, ៥-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ៦-ក្រសួងមុខងារសាធារណៈ ព្រមទាំងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ សារាចរនេះគ្របដណ្តប់លើវិក្កយបត្រសម្រាប់ការស្នើសុំទូទាត់ចំណាយ ដែលឆ្លងកាត់ការអនុវត្តនីតិវិធីកិច្ច លទ្ធកម្មសាធារណៈ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ