ព័ត៌មាន
គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃ ដើម្បីអនុវត្តឱ្យកាន់តែមានតម្លភាព និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅសម្រេចឱ្យបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម និងការបង្កើនលទ្ធភាពដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានចូលក្នុងប្រព័ន្ធ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាគណៈកម្មាធិការសម្រប សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាធិបតី ក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលនេះគឺជា សមិទ្ធផលថ្មី ធានាថា យុទ្ធសាស្រ្តត្រូវបានអនុវត្តគ្រប់ជ្រុងជ្រោយ ដោយបានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ធានាភាពជាម្ចាស់ប្រកប ដោយបរិយាបន្ន ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ជាមួយការចូលរួមសហការគាំទ្រប្រកបដោយសុឆន្ទៈ និងស្មារតីទទួលខុស ត្រូវខ្ពស់ សំដៅសម្រេចឱ្យបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការបង្កើនលទ្ធភាពដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានចូល ក្នុងប្រព័ន្ធ។
ចំណែកលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ការត្រួតពិនិត្យតាមដាន សម្របសម្រួល និងរាយការណ៍ជូនគណៈកម្មាធិការ។ ក្រប- ខ័ណ្ឌនេះនិងជួយឱ្យគណៈកម្មាធិការមានលទ្ធិភាព ត្រួតពិនិត្យ និងវាយតម្លៃ វឌ្ឍនភាព សកម្មភាពជាមួយប្រព័ន្ធទិន្នន័យប្រសើរជាង មុន ដើម្បីធានាថា រាល់សកម្មភាពទាំងអស់ដែលបានកំណត់ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេច គោលដៅរួមក្នុងយុទ្ធសាស្រ្ត ផ្អែកលើសូចនករសមិទ្ធកម្មគន្លឹះសម្រាប់ក្រសួង-ស្ថាប័នគ្រប់កម្រិត។ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹង វាយតម្លៃ ក៏ជាឧបករណ៍ឆ្លុះបញ្ចាំងដល់ការរៀបចំ តាក់តែងផែនការសកម្មភាពពីដំណាក់កាលនីមួយៗ រួមទាំងការរៀបចំផែនការថវិកា សម្រាប់ស្ថានភាពអង្គភាពស្ថាប័ននីមួយៗ។
សូមបញ្ជាក់ថា យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ យុទ្ធសាស្រ្តនេះមានគោលបំណងដើម្បី លើកកម្ពស់ការគាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការជំរុញនិងពន្លឿនការចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងការរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតរស់នៅរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ