ព័ត៌មាន
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ស្ថាប័ន Interpol នឹងមិនខ្វល់រឿងបន្ដឹងនយោបាយផ្ទៃក្នុងថៃទេ ហើយកម្ពុជាក៏មិនរងសម្ពាធណាមួយពីបណ្ដឹងរបស់ថៃដែរ
តបទៅថៃ យកសារបែកធ្លាយរវាងសម្ដេចតេជោ និងអតីតនាយមន្ត្រីថៃ ជាបន្ទុកដាក់បណ្ដឹងដោយទាញ Interpol មកប្រឡូកប្រឡាក់ទំនាស់នយោបាយផ្ទៃក្នុងរបស់ខ្លួននោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់ថា ស្ថាប័ន Interpol នឹងមិនខ្វល់រឿងនយោបាយផ្ទៃក្នុងថៃនោះឡើយ ហើយកម្ពុជាក៏មិនរងសម្ពាធណាមួយពីបណ្ដឹងរបស់ថៃនេះដែរ។

លោកបណ្ឌិត ទូច សុខៈ បានលើកឡើងថា ពាក់ព័ន្ធនឹងបណ្ដឹងរបស់ថៃ ប្ដឹងសម្ដេចតេជោ ហ៊ុន សែន ទៅស្ថាប័ន Interpol គឺក្រុមអ្នកនយោបាយថៃដែលកំពុងបែកបាក់ផ្ទៃក្នុងនោះបាននឹងកំពុងព្យាយាមបង្វែស្ថានការណ៍ជម្លោះផ្ទៃក្នុងរបស់ខ្លួន តាមរយៈបណ្ដឹងនេះ និងព្យាយាមបង្វែស្ថានការណ៍ដែលកម្ពុជាបានប្ដឹងរឿងវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កុំឱ្យប្រជាពលរដ្ឋថៃច្របូកច្របល់ ហើយបោះបញ្ហាផ្ទៃក្នុងរបស់ថៃនោះមកប្រទេសកម្ពុជា និងមេដឹកនាំកម្ពុជាដែលនេះជាទម្លាប់របស់ថៃ។
លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់បន្ថែមថា ការបង្កើតប្រធានបទនានារបស់ក្រុមអ្នកនយោបាយថៃ ជាពិសេសក្នុងពេលថ្មីៗនេះ ដោយភ្ជាប់ជាមួយនឹងស្ថាប័ន Interpol គឺជារឿងនយោបាយផ្ទៃក្នុងរបស់ថៃសុទ្ធសាធ ដោយបានបង្វែបញ្ហានោះមកកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ដើម្បីធ្វើឱ្យមានការភាន់ច្រឡំ កុហកប្រជាពលរដ្ឋថៃខ្លួនឯងផង និងកុហកខ្សែភ្នែកអន្តរជាតិផង៕

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន