ព័ត៌មាន
រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន VISA បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតទទួលជួប លោកស្រី Lisa Sargent នាយិកាគ្រប់គ្រងក្រុមហ៊ុន VISA ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ប្រភពក្រសួងពាណិជ្ជកម្ម បានឱ្យដឹង បន្ទាប់ពី លោកស្រី Lisa Sargent បានធ្វើការណែនាំខ្លួនក្នុងនាមជា នាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា និងបានគោរពជម្រាបជូនអំពីវឌ្ឍនភាពការងារ និងទិសដៅអាទិភាពនានារបស់ VISA Cambodia ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជាពិសេសសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs)។
ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានកត់សម្គាល់លើការចូលរួមចំណែករបស់ VISA Cambodia តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសហគ្រិនភាពស្រ្តី សហគ្រិនភាពវ័យក្មេង និងអក្ខរកម្មឌីជីថលនិងហិរញ្ញវត្ថុ ។
បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍នូវគំនិតផ្តួចផ្តើមនានារបស់ VISA Cambodia និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក និងការជំរុញការចូលរួមរបស់ MSMEs ក្នុងពាណិជ្ជកម្មអន្តរជាតិ និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានាដែលក្រសួងពាណិជ្ជកម្មចូលរួមនិងរៀបចំជាដើម៕




-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ