ព័ត៌មាន
សមាជិកសភាតួកគី៖ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-តួកគីនឹងជួយជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ
ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពអន្តរសភាកម្ពុជា-តួកគី នៃរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម អូស្មាន សាឡាម (Osman Sağlam) សមាជិកសភា និងជាប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋតួកគី ប្រចាំសភាអន្តរសភាអាស៊ាន (AIPA) នៃរដ្ឋសភាTürkiye ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ AIPA Caucus លើកទី១៦ ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ក្នុងនាមសម្តេចមហារដ្ឋសភាធីការធិបតី ប្រធានរដ្ឋសភា ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះគណៈប្រតិភូរដ្ឋសភាតួកគី ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំអ្នកនយោបាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វត្តមានរបស់គណៈប្រតិភូរដ្ឋសភាតួកគី មិនត្រឹមតែផ្តល់កិត្តិយសដល់សភាកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
ឯកឧត្តមមានប្រសាសន៍ថា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ឯកឧត្តមពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមបំពេញការងារនៅក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ក្នុងនាមជាអនុប្រធានទី២នៃរដ្ឋសភា និងត្រូវបានចាត់តាំងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋតួកគីថែមទៀតផង។ កាលពីឆ្នាំ ២០២៣ កន្លងទៅ ឯកឧត្តមបានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នឹងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នូម៉ាន ឃឺទូលម៉ូស នូម៉ា (Numan KURTULMUS) ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគីផងដែរ។
ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសង្កេតឃើញថា មានការរីកចម្រើនជាបន្តបន្ទាប់ ប្រកបដោយភាពស្វាហាប់ រហូតឈានដល់មានការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា នៅលើវិស័យជាច្រើន ព្រមទាំងមានការគាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិជាច្រើន ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញាត្តិ និងនីតិប្រតិបត្តិ។
ជាការឆ្លើយតប ឯកឧត្តម អូស្មាន់ សាហ្លាម (Osman Saglam) បានថ្លែងអំណរគុណចំពោះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសមនាពេលនេះ និងអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ចំពោះគណៈប្រតិរដ្ឋសភាតួកគី។ ឯកឧត្តម បានគាំទ្រចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដោយឯកឧត្តមសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងឈានដល់ ១ពាន់លានដុល្លា នាពេលខាងមុខឆាប់ៗនេះ។
ឯកឧត្តមប្រធានគណៈប្រតិភូរដ្ឋសភាតួកគី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌអាយប៉ា ក៏នឹងជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម បានជម្រាបជូនថា នាពេលកន្លងទៅ តួកគីបានដាក់ដំណើរការមជ្ឈមណ្ឌលវប្បធម៌នៅកម្ពុជា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងអនុវត្តការទូតវប្បធម៌ និងបានបង្កើតមូលនិធិ Maarif តួកគី ដែលរំពឹងថាគំនិតផ្តួចផ្តើមទាំងពីរនេះ នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ និងស្នើសុំការគាំទ្រពីកម្ពុជាផងដែរ។
ជាចុងក្រោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធាររដ្ឋតួកគី ដែលតែងតែគាំទ្រ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា លើវិស័យជាច្រើន ដូចជា៖ វិស័យអប់រំ ការថែទាំសុខភាព ជំនួយសង្គ្រោះទឹកជំនន់ ជំនួយដោះមីន ការកសាងលំនៅដ្ឋានជូនប្រជាជនក្រីក្រ និងជំនួយជាច្រើនទៀត តាមរយៈទីភ្នាក់ងារសម្របសម្រួល-ទីកា (TIKA) ចាប់តាំងពី ឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ន៕



-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា