ព័ត៌មាន
មួយឆ្នាំកន្លងមកមន្រ្តីឧទ្យានុរក្សប្រើប្រាស់ប្រព័ន្ធផ្កាយរណប និងDrone ល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិបាន ៧៧ករណី
ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិ បាននឹងកំពុងប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យារូបភាពផ្កាយរណប (Satellite Image) និងឧបករណ៍ទំនើប(Drone) ដើម្បីអនុវត្ដការងារល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានយ៉ាងមានប្រសិទ្ធភាព។
នៅក្នុងឆ្នាំ២០២៤-២០២៥ កន្លងមក ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើប ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តសៀមរាប បានជួយដល់មន្រ្តីឧទ្យាននុរក្ស បានចុះពិនិត្យទីតាំងជាក់ស្ដែង បានចំនួន៧៧ចំណុចរួមមាន៖ តាំងរងការកាប់ទន្ទ្រានមានចំនួន៣២ចំណុច ស្មើនឹងទំហំផ្ទៃដី៤៥៩,៦៤ហិកតា ទីតាំងដីមានការដាំដំណាំផ្សេងៗ មានចំនួន២៨ចំណុច ស្មើនឹងទំហំផ្ទៃដី៣៣១,៦៥ហិកតានិងទីតាំងដីពុំមានបទល្មើសអ្វី (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន១៧ចំណុច។ ជាក់ស្តែង នៅក្នុង ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្រ្ដីឧទ្យានុរក្ស បានសហការជាមួយកម្លាំងយោធា តំបន់ប្រតិបត្តិការសឹងរង ខេត្តសៀមរាប និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ ចុះពិនិត្យទីតាំងជាក់ស្ដែងទាំង៦៧ចំណុចរួមមាន ទីតាំងរងការកាប់ទន្រ្ទាន មានចំនួន៤០ចំណុច ស្មើនឹងទំហំផ្ទៃដី៤២៨,១៩ហិកតា ទីតាំងដី មានការដាំដំណាំផ្សេងៗ មានចំនួន២៥ចំណុច ស្មើនឹងទំហំផ្ទៃដី ៤៧៦,២៥ហិកតា និងទីតាំងដីពុំមានបទល្មើស (ជាប្រភេទព្រៃល្បោះ ដីវាលដើមព្រិច) ចំនួន០២ចំណុច។
មន្រ្តីឧទ្យានុរក្ស បានបញ្ជូនសំណុំរឿង បទល្មើសធនធានធម្មជាតិ ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចំនួន១៥ករណី ក្នុងនោះ ករណីបទល្មើស ជាក់ស្ដែងចំនួន០២ករណី (បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការចំនួន០៦នាក់) និងករណីបទល្មើស មិនជាក់ស្ដែង ចំនួន១៣ករណី (បញ្ជូនឈ្មោះជនសង្ស័យ ទៅតុលាការចំនួន០៧នាក់)។
សូមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តសៀមរាប គ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន០៨កន្លែង មានទំហំផ្ទៃដី សរុបជា២៨៣.៩៩៩,២៧ហិកតា។ ការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ត្រូវបានទទួលការគាំទ្រនិងសហការ ជាមួយកងកម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប កម្លាំងគណៈបញ្ជាការ ឯកភាពស្រុក និងគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិផងដែរ។
យោងតាមយុទ្ធសាស្រ្ដស្នូល មុំទី២ អាទិភាពទី១ «ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបំពាក់មធ្យោបាយឧបករ៍ និងសម្ភារទំនើបសម្រាប់ការងាររដ្ឋបាល» បានចែងក្នុងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្របនឹងគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ កិច្ចខិតខំប្រែងប្រែងការពារនិងអភិរក្ស ធនធានធម្មជាតិនិងបរិស្ថាន ដ៏មោះមុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំយកសន្តិភាព ការបង្រួមបង្រួមជាតិ អធិបតេយ្យភាព និងការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ហើយបានផ្តល់កាលានុវត្តភាព ពេញលេញក្នុងការចាត់ចែង ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់កូនចៅតជំនាន់។ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបន្តវេន្ត នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផែនការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានបានចាត់បញ្ជូលជាអាទិភាព ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព។ ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានផែនការសកម្មភាព ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីត្រួតពិនិត្យ តាមដាន និងវិភាគព័ត៌មាន តាមរយៈទិន្នន័យដែល ទទួលបានពីផ្កាយរណប ហើយការទទួលបានទិន្នន័យទាំងនេះ ក៏ដូចជាបានបំពាក់ឧបករណ៍ សម្ភារៈទំនើបដូចជាដ្រូន ដើម្បីល្បាត និងផ្ទៀងផ្ទាត់ព័ត៌មាន ក៏ជាផ្នែកមួយជួយពន្លឿន ដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមន៍ភ្លាមៗ នៅតាមតំបន់គោលដៅផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ មន្ត្រីជំនាញរបស់ក្រសួង និងដៃសហការ រួមមានរដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការបង្កើនប្រសិទ្ធភាព នៃការការពារនិងអភិរក្ស ធនធានធម្មជាតិរបស់កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ធានាឲ្យបាននូវផលប្រយោជន៍ជូន ប្រជាជននិងប្រទេសកម្ពុជា ជាពិសេសការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ក្រសួងបរិស្ថាន នៅឆ្នាំ២០២៤-២០២៥ បានផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណបជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដើម្បីសហការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបានប្រគល់ដ្រូនចំនួន៤៧ គ្រឿងដល់មន្ទីរបរិស្ថានទាំងអស់ ហើយមន្ទីរបរិស្ថានដែលមានតំបន់ការពារធម្មជាតិ ក៏ទទួលបានការគាំទ្រពីបណ្តាអង្គការ និងដៃគូអភិវឌ្ឍបន្ថែមទៀត នូវសម្ភារៈប្រើប្រាស់និងដ្រូនជាច្រើនគ្រឿងបន្ថែមទៀត៕

-
កីឡា1 week ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន6 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន2 days ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
-
ព័ត៌មាន4 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព
-
ព័ត៌មាន1 week ago
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា