ព័ត៌មាន
«ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និងពោរពេញដោយអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន ហើយយើងមកលេងម្តងទៀតជាមិនខាន» ចំណាប់អារម្មរណ៍រួមរបស់ប្រតិភូបុគ្គលិកក្រុមហ៊ុន EdF និង GdF បារាំង
ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងប្រភិភូបុគ្គលិក-និយោជិក នៃក្រុមហ៊ុនថាមពលបារាំង EdF និង GdF ព្រមទាំងលោក អាំង ពិទូ ជាប្រធានសមាគមកូដូខែ្មរ ចូលជួបសម្តែងការគួរសម គោរពជម្រាបពីចំណាប់អាម្មរណ៍នៃដំណើរទេសចរណ៍នៅប្រទេសកម្ពុជារយៈពេលជាង២សប្តាហ៍ ព្រមទាំងគោរពជម្រាបលាត្រលប់ទៅប្រទេសបារាំងវិញ។
ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់នូវចំណាប់អាម្មរណ៍ល្អៗ និងបទពិសោធផ្ទាល់ខ្លួនពីការធ្វើទេសចរណ៍នៅគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ជាពិសេសគឺការស្នាក់នៅទទួលទាន និងការចុះធ្វើស្រែចំការតាមភូមិឋានជនបទនានាជាមួយប្រជាពលរដ្ឋកម្ពុជារបស់ប្រតិភូ និងថ្លែងអំណរគុណចំពោះការជ្រើសរើសប្រទេសកម្ពុជាជាគោលដៅវិស្សមកាលប្រចាំឆ្នាំរបស់ប្រតិភូ ព្រមទាំងការជួយផ្សព្វផ្សាយបន្តរបស់ប្រតិភូដល់ក្រុមគ្រួសារ មិត្តភ័ក្រ និងប្រជាពលរដ្ឋបារាំងទាំងអស់អំពីកត្តាសុខសន្តិភាព សុវត្ថិភាពល្អ ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារដ៏មានឱជារស គ្រឿងផ្សំពីធម្មជាតិផ្តល់សុខភាពល្អ និងទេសភាពដ៏ស្រស់ត្រកាល អាកាសធាតុល្អ នារដូវការបៃតង៕





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ