ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានាសរុបប្រមាណ ១៧០រូប។
សូមជម្រាបថា កម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា CCRWGP ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមដឹកនាំផ្តួចផ្តើមជាគំនិត និងដំណើរការអនុវត្តរយៈពេល៥ឆ្នាំ ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។ កម្មវិធីនេះមានគោលបំណងបង្កើតឡើងនូវយុទ្ធសាស្ត្រទឹក ការកសាងផែនការមេ និងការគ្រប់គ្រងធនធានទឹកគ្រប់ជ្រុងជ្រោយ ក្នុងលក្ខណៈនៃការសម្របសម្រួល បរិយាបន្ន និងឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ។
ថ្លែងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសារសំខាន់នៃធនធានទឹក ដែលជាដង្ហើមជីវិតនៃប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងបញ្ហាប្រឈមនានាដូចជា ការកើនឡើងនៃតម្រូវការទឹក ការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលមិនត្រឹមតែជាកង្វល់ផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខស្បៀង និងសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ ហើយដែលទាមទារឱ្យមានការរៀបចំយុទ្ធសាស្ត្រ ផែនការមេ និងការគ្រប់គ្រងធនធានទឹកដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានានូវសន្តិសុខទឹក ប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាគោលការណ៍ ៦ចំណុច ដល់ក្រុមការងារដើម្បីរៀបចំកម្មវិធី CCRWGP ឱ្យមានមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបបានទៅនឹងភាពចាំបាច់នៃអភិបាលកិច្ចទឹកសម្រាប់ប្រទេសកម្ពុជា គឺ៖ ទី១)ផ្តើមដឹកនាំដោយរដ្ឋាភិបាលក្នុងភាពជាម្ចាស់ ទី២)ផ្តោតលើអភិបាលកិច្ចជាចម្បង ទី៣)មានបរិយាបន្ន និងពិគ្រោះយោបល់ ទី៤)បន្តកសាងលើអ្វីដែលបានបង្កើតឡើង ទី៥)ដើរតួជាដំបូលឆ័ត្ររួមសម្រាប់ការសម្របសម្រួល និងទី៦)មានភាពជាម្ចាស់រួមគ្នា៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន