ព័ត៌មាន
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទី និងម្រេច» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ និងកសិករបង្គោល មកពីខេត្តកំពង់ធំ និងក្រចេះ
កំពង់ធំ ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី «ខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទី និងម្រេច» ដល់មន្រ្តីកសិកម្មឃុំ និងកសិករបង្គោល ដែលមកពីខេត្តកំពង់ធំ និងខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលធ្វើឡើងនៅខេត្តកំពង់ធំ ដែលកម្មវិធីនេះស្ថិតនៅក្នុងក្របខ័ណ្ឌគម្រោង CAPSAFE EU–Germany ។
ក្នុងវគ្គបណ្តុះបណ្តាល មានការចូលរួម ពីឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ក់ សម័យសុនីតិ ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី លោកស្រី តំណាងគម្រោង CAPSAFE EU-Germany តំណាងអង្គការ GIZ លោកប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ លោកប្រធាន មន្ទីរកសិកម្មខេត្តកំពង់ធំ និងខេត្តក្រចេះ លោកអនុប្រធាននាយកដ្ឋាន ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីកសិកម្មឃុំ-សង្កាត់ និងកសិករបង្គោល សរុបចំនួន១៦៩រូប។
ថ្លែងនាឱកាសបើកវគ្គបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ ជាការចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការងាររបស់មន្រ្តីកសិកម្មឃុំ-សង្កាត់ ធ្វើការបម្រើកសិករ លើកស្ទួយប្រាក់ចំណូលពីផលិតកម្មកសិកម្ម ជាពិសេស ផលិតកម្មស្វាយចន្ទី និងម្រេច ដែលជាដំណាំមាន សារសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងជីវភាពកសិករ។
ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរថា ស្របតាមគោលនយោបាយអាទិភាពទី៥ និងទី៦ តួនាទី និងភារកិច្ចមន្ត្រីកសិកម្មឃុំ ការអភិវឌ្ឃសហគមន៍កសិកម្មទំនើប គឺជាគន្លឹះដោះស្រាយបញ្ហាប្រឈមរបស់កសិករ បច្ចេកទេស ទុន និងទីផ្សារ ធានាបានលើការបង្កើនប្រាក់ចំណេញ។ ជាមួយគ្នានេះដែរ ដើម្បីពង្រឹងបាននូវការប្រកួតប្រជែង និងនិរន្តរភាពសេដ្ឋកិច្ច យើងត្រូវពិនិត្យមើល ថាតើកសិផលណាដែលនឹងត្រូវជំរុញ ជាអាទិភាព ក្នុងនោះស្វាយចន្ទី និងម្រេច ជាកសិផលអាទិភាព ចូលរួមចំណែកដល់សេដ្ឋកិច្ច និងប្រាក់ចំណូលកសិករ ស្របតាមគោលនយោបាយ «មានហូប មានបាន មានប្រើ និងមានរហូត» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន