ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល៖ ពន្ធ ៣៦% ដែលអាមេរិកដាក់មកកម្ពុជា មិនមែនជាពន្ធបដិការចុងក្រោយនោះទេ
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងទៅកាន់អ្នកវិនិយោគក្នុងស្រុក និងបរទេស អំពីពន្ធ ៣៦ ភាគរយ ដែលអាមេរិកដាក់មកកម្ពុជា គឺមិនមែនជាពន្ធបដិការចុងក្រោយនោះទេ ដូច្នេះសូមរក្សានូវភាពស្ងាត់ស្ងៀម និងត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុង ខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តមុតស្រួច ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញអត្រាពន្ធគយសហរដ្ឋអាមេរិកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ដែលបានចរចារពន្ធដោយសុចរិត និងស្មោះត្រង់បំផុត ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់ផលវិជ្ជមានមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះជាមិនខាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា ជុំវិញពន្ធបដិការនេះ កម្ពុជាបាននិងកំពុងរង់ចាំដូចបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក នៃពន្ធបដិការចុងក្រោយ។ ឯកឧត្តម បញ្ជាក់ថា បញ្ហានេះកម្ពុជាបានធ្វើកិច្ចការគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បី ការពារផលប្រយោជន៍របស់ប្រទេសជាតិយើង ហើយពន្ធ ៣៦ ភាគរយ ដែលអាមេរិកដាក់មកកម្ពុជានេះ គឺមិនមែនជាពន្ធបដិការចុង ក្រោយនោះទេ ដូច្នេះសូមឱ្យម្ចាស់រោងចក្រ សហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាទាំងអស់ រក្សានូវភាពស្ងាត់ស្ងៀម និងសូមជឿ ទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូនទាំងអស់គ្នា។
សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ប្រធានាធិបតីអាមេរិក គឺលោកដូណាល់ត្រាំ បានសម្រេចយកពន្ធគយ បដិការលើប្រទេសដៃគូពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះរួមមាន៖ កម្ពុជា ៣៦%, ឥណ្ឌូណេស៊ី ៣២%, ថៃ ៣៦%, មីយ៉ាន់ម៉ា ៤០%, ឡាវ៤០%, ម៉ាឡេស៊ី ២៥%, បង់ក្លាដែស ៣៥%, ជប៉ុន ២៥%, សាធារណរដ្ឋកូរ៉េ ២៥%, ទុយនេស៊ី ២៥%, កាហ្សាក់ស្ថាន ២៥%, អាហ្វ្រិកខាងត្បូង ៣០%, ស៊ែប៊ី ៣៥%, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន