ព័ត៌មាន
កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់
របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ ស្របពេលនឹងការប្រារព្ធខួប២៥ឆ្នាំ នៃកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធាន ការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤” និងពិធីអរសាទរខួបគម្រប់២៥ឆ្នាំ នៃកិច្ចសន្ទនា រវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ពិធីនេះត្រូវបានរៀបចំឡើងដោយ ក.អ.ក. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងកម្មវិធី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរាជរដ្ឋាភិបាល, ក្រុមការងារទាំង១៦ ផ្នែកឯកជន, ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, តំណាងអង្គទូត មកពីបណ្តាប្រទេសជាមិត្ត, និងតំណាងផ្នែកឯកជនដែលជាសមាជិកជាច្រើនរូប។

របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤, ដែលប្រារព្ធពិធីផ្សព្វផ្សាយនាឱកាសនេះ ត្រូវបានអនុម័តជាផ្លូវការដោយ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។ របាយការណ៍បានលម្អិតពីវឌ្ឍនភាពលើកំណែទម្រង់វិស័យជាអាទិភាព រួមមានការសម្រួល ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការកែលម្អបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគយ និងរដ្ឋាករ។
ជាលទ្ធផល, មានបញ្ហាសរុបចំនួន ១១៥ ត្រូវបានលើកឡើង ក្នុងនោះបញ្ហាចំនួន ៧៩ ស្មើនឹងប្រមាណ ៦៩% ត្រូវបាន ដោះស្រាយ។ រីឯបញ្ហាចំនួន ៣៦ ស្មើនឹងប្រមាណ ៣១% កំពុងត្រូវបានបន្តដោះស្រាយ។ នៅក្នុងរបាយការណ៍ ក៏បានផ្តល់នូវទិដ្ឋភាព ទូទៅនៃសកម្មភាពនានារបស់ក្រសួង ស្ថាប័ន និងក្រុមការងារវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយបានគូសបញ្ជាក់ពីជំហានឆ្ពោះ ទៅកាន់កិច្ចប្រជុំពេញអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៦ ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព