ព័ត៌មាន
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាគឺដើម្បីកែសម្រួលឱ្យស្របទៅនឹងស្ថានភាពបច្ចុប្បន្ន
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១៦ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធា ដើម្បីកែសម្រួលឱ្យស្របទៅនឹងស្ថានភាពបច្ចុប្បន្ន និងកែសម្រួលបទដ្ឋានគតិយុត្តិផ្សេងៗលើអនុក្រឹត្យ និងព្រះរាជក្រឹត្យដែលពាក់ព័ន្ធជាដើម។
សម្ដេចធិបតីបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ មានចំណុចមួយ គឺការបង្កើនកាតព្វកិច្ចយោធាពី១៨ ខែទៅ២៤ខែ បូកនឹងការត្រៀមកម្លាំងកងទ័ពបម្រុង ក្រោយពីបញ្ចប់បេសកកម្ម និងកាតព្វកិច្ចយោធា២៤ខែនឹងត្រូវបំពេញការងារអ្វីជាបន្ត និងច្បាប់កាតព្វកិច្ចយោធានេះនឹងចាប់អនុវត្តនៅឆ្នាំ២០២៦។
សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា ច្បាប់កាតព្វកិច្ចយោធានេះបានតាក់តែងឡើងតាំងពីឆ្នាំ ២០០៦ ប៉ុន្ដែមិនទាន់បានកែសម្រួលឱ្យបានល្អ។ ច្បាប់នេះក៏បើកច្រកគោលដៅប្រជាពលរដ្ឋដែលត្រូវកាតព្វកិច្ចហើយការអនុវត្តត្រូវការចំនួនកងទ័ពប៉ុន្មានអាស្រ័យទៅលើតម្រូវការជាក់ស្ដែងតាមស្ថានភាព និងលទ្ធភាពនៃថវិកាជាតិ។
សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា ច្បាប់នេះនៅពេលអនុវត្តទទួលបានផលប្រយោជន៍ច្រើនក្នុងការបំពេញសាច់ដុំ ក្នុងរយៈពេលខ្លីតែសំខាន់ការបណ្ដុះបណ្ដាលដល់កងទ័ព។ ក្នុងការរៀបចំបំពេញកាតព្វកិច្ចនេះសម្ដេចធិបតីស្នើឱ្យក្រសួងការពារជាតិគិតគូរ នៅពេលចាត់តាំងអនុវត្តដាច់ដោយឡែក នៅពេលបញ្ចប់កាតព្វកិច្ច និងបេសកកម្មពិនិត្យមើលនូវការបន្សំនឹងបន្ស៊ីនៃការហ្វឹកហ្វឺនដើម្បីត្រៀមធ្វើសមាហរណកម្មកងទ័ពទាំងវិន័យសីលធម៌ និងជំនាញដោយសារកងទ័ពមានជំនាញ និងសមត្ថភាពខុសៗគ្នាជាពិសេសកងទ័ពកាតព្វកិច្ច និងកងទ័ពអាជីព។
សម្ដេចធិបតីក៏បានដាក់ចេញនូវវិធានការដើម្បីការពារជាតិ ចំពោះមុខ និងការកែទម្រង់កងទ័ពនៅពេលក្រោយ។ ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្រ្ដីក៏បានណែនាំឱ្យមានការកែសម្រួលច្បាប់សោធននិវត្តន៍បើកផ្លូវឱ្យថែរក្សាកងទ័ពអាជីពដែលមានស្រាប់ មានបទពិសោធន៍ និងឆន្ទៈដើម្បីបើកច្រកនៅពេលមានបញ្ហាប្រឈម។ ជាមួយគ្នានេះដែរក៏ត្រូវរៀបចំនូវយន្តការបង្កើនតួនាទី និងលទ្ធភាពរបស់សួងការពារជាតិ និងកងទ័ពដើម្បីធានាម្ចាស់ការដោយខ្លួនឯង និងឱ្យចំគោលដៅ៕




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន