ព័ត៌មាន
អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម
កោះកុង ៖ លោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានស្រាយបំភ្លឺថា គិតមកទល់ម៉ោងនេះអាជ្ញាធរសមត្ថកិច្ចរបស់ខេត្ត មិនទាន់មានការចុះបង្រ្កាបទីតាំងល្បែងអនឡាញណាមួយឡើយនៅក្នុងភូមិសាស្រ្តដែនដីគ្រប់គ្រងរបស់ខ្លួន។
លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ទៀតថា ចំពោះករណីមានអ្នកលេងបណ្តាញសង្គមបង្ហោះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ថា នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យស្នងការខេត្តកោះកុង ស្រាវជ្រាវជាបន្ទាន់ ក្រោយបង្រ្កាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេ នឹងបញ្ចូនក្រុមជំនាញពីថ្នាក់ជាតិទៅស្រាវជ្រាវ។
បញ្ហានេះត្រូវបានលោក ឈិត រតនៈ អះអាងថា ពុំមែនជាការបង្រ្កាបល្បែងអនឡាញនោះទេ ពោលគឺជាករណីសង្ស័យថា មានឃាតកម្មលើមនុស្ស ប៉ុណ្ណោះដោយតបទៅនឹងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ហើយក៏មានការបញ្ចូនកម្លាំងជំនាញចុះមកសហការជាមួយកម្លាំងនគរបាលខេត្តកោះកុងប្រតិបត្តិការអនុវត្តរួមគ្នាតែម្តង។ ដូច្នេះលោក ស្នើសុំដល់សាធារណជនកុំឱ្យការភ័ន្តច្រឡំអ្វីឡើយ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏ពន្យល់ដែរថា មិនមានការបង្រ្កាបទីតាំងល្បែងអនឡាញណាមួយ ដូចការបង្ហោះរបស់អ្នកលេងហ្វេសប៊ុកឡើយ។ ធាតុពិតគឺលោក ទទួលបទញ្ជាពីថ្នាក់ដឹកនាំចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីឃាតកម្ម នៅចំណុចអគាសាងសង់ថ្មី ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីម៉ោង១និង៣០នាទី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។
បើតាមលោកស្នងការខេត្ត មិនមានការរកឃើញករណីឃាតកម្មអ្វីទេ។ ពាក់ព័ន្ធនឹងការបាត់ទូរស័ព្ទ និងកុំព្យូទ័រ លោកស្នងការនគរបាលខេត្ត បានបន្ថែមទៀតថា លោកកំពុងស្រាវជ្រាវសួរនាំពីសមត្ថកិច្ចក្រោមឱវាទរបស់លោកដែលចុះប្រតិបត្តិការរួមគ្នាផ្ទាល់ជាមួយកម្លាំងជំនាញមកពីរាជធានីភ្នំពេញ។ តែទោះយ៉ាងណាកម្លាំងជំនាញចម្រុះខេត្តរបស់លោកមិនជាប់ពាក់ព័ន្ធការបាត់សម្ភារៈប្រើប្រាស់ទាំងនោះទេ និងកំពុងស្រាវជ្រាវសាកសួរទៅកាន់កម្លាំងដែលមកពីរាជធានីភ្នំពេញ ហើយរកឃើញជាបណ្តើរៗប្រគល់ជូនម្ចាស់សម្ភារៈផងដែរ៕អត្ថបទៈឈឹម មករា





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព