ព័ត៌មាន
កសិផលខ្មែរមួយចំនួនថែមទៀតអាចនឹងទទួលដំណឹងល្អពីភាគីចិន ខណៈផ្លែទុរេនស្រស់ជាង ១៧តោន ត្រូវបាននាំចេញ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខណៈដែលផ្លែទុរេនស្រស់កម្ពុជាជើងដំបូងចំនួនជាង ១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន។ បច្ចុប្បន្ន នៅសល់កសិផលមួយចំនួនទៀត ដូចជាម្ចាស់ និងខ្នុរជាដើម កំពុងរង់ចាំការរៀបចំឱ្យមានពិធីសារ ដើម្បីធ្វើការនាំចេញជាផ្លូវការផងដែរ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីរាត្រីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥កន្លងទៅថា ការនាំចេញផ្លែទុរេនស្រស់កាលពីថ្មីៗកន្លងទៅនេះ គឺជាថ្ងៃមួយនៃការចុះហត្ថលេខាលើពិធីសារស្តីពី ការនាំចេញកសិផលថ្មីពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដែលកាលពី ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកប្រទេសកម្ពុជាកាលពីថ្មីៗកន្លងទៅ ហើយរហូតមកដល់ពេលនេះ យើងនៅរង់ចាំការនាំចេញសំបុកត្រចៀកកាំជាផ្លូវការផងដែរ។
ឯកឧត្តម អ្នកនាំពាក្យ បានលើកឡើងបន្តថា បច្ចុប្បន្ន កម្ពុជានៅសល់កសិផលមួយចំនួនទៀត ដូចជា ម្ចាស់ និងខ្នុរ យើងនៅរង់ចាំការរៀបចំឱ្យមានពិធីសារដើម្បីធ្វើការនាំចេញជាផ្លូវការដែរ។ ហើយជាគោលការណ៍ គឺយើងតែងតែពិនិត្យមើលនៃលទ្ធភាពនៃដំណាំដែលមានសក្តានុពល ដែលមានតម្រូវការនៅក្នុងប្រទេសចិន ដែលកម្ពុជាអាចផលិតបានក្នុងទំហំសមល្មមដើម្បីធ្វើការនាំចេញ ដើម្បីរៀបចំឱ្យមានពិធីសារនៃអនាម័យ និងភូតគាមអនាម័យ ដើម្បីជំរុញទៅដល់ការនាំចេញ។
ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា ជាគោលការណ៍ក្រសួងកសិកម្ម តែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាកសិករម្ចាស់ចម្ការ អ្នកដាំ ក៏ដូចជាអ្នកប្រតិបត្តិការវេចខ្ចប់ ដើម្បីធានាបាននិរន្តិ៍ភាពនៃគុណភាពទុរេនស្រស់កម្ពុជា ក្នុងនោះមានទាំងការបណ្តុះបណ្តាល ការត្រួតពិនិត្យជាប្រចាំ ដើម្បីធ្វើយ៉ាងណាឱ្យទីផ្សារដែលយើងទើបបើកថ្មីនេះ គឺអាចប្រព្រឹត្តទៅដោយរលូន និងយូរអង្វែង។ ឯកឧត្តម បន្ថែមទៀត ក្រសួងក៏តែងតែបានក្រើនរម្លឹកដល់កសិករអ្នកដាំដុះរ អំពីការចៀសវាងនូវស្ថានភាពហាមឃាត់ណាមួយ។ ហើយការងារនេះ គឺតែងតែធ្វើការយ៉ាងជិតស្និទ្ធទាំងជាមួយភាគីខាងចិន ក៏ដូចភាគីកសិករ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ បើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងមានទុរេន ៣កុងតឺន័រថែមទៀត ត្រៀមដឹកជញ្ជូននាំចេញទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមពិធីសារនៃការនាំចេញរួចមក។ នេះគឺជាការជោគជ័យថ្មីមួយទៀតសម្រាប់ការនាំចេញផ្លែឈើស្រស់របស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ និងចូលរួមអបអរសាទរដល់កសិករនិងម្ចាស់ចម្ការទាំងអស់គ្នា។ មួយវិញទៀត នេះក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំងពីរ និងវិស័យឯកជន។
សូមរម្លឹកទៀតថា រហូតមកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករនិងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន៕អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព