ព័ត៌មាន
លោកជំទាវ បណ្ឌិត សោម គីមសួគ៌ នាំយកអំណោយផ្ដល់ជូនដល់កងទ័ព ដែលកំពុងឈរជើងជួរមុខ នៅទិសប្រាសាទព្រះវិហារ
នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៥ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងជួរមុខនៅទិសប្រាសាទព្រះវិហារ ស្ថិតនៅ ទីបញ្ជាការមុខនៃបញ្ជាការដ្ឋានអង្គ ដែលបំពេញកាតព្វកិច្ចយ៉ាងអង់អាចការពារព្រំដែន បូរណភាពទឹកដី និងមាតុភូមិ តាមឆន្ទៈមោះមុតរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត។
ការសួរសុខទុក្ខនេះ ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត អគ្គសវនករ បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងសេចក្តីសោមនស្សរីករាយជាអនេក ដែលបានមកជួបជាមួយវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងស្មារតីមោះមុត និងអង់អាចក្លាហាន សម្រាប់បេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិនៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព