ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំដល់ក្រុមគ្រូពេទ្យត្រូវសិក្សាស្រាវជ្រាវបង្កើនសមត្ថភាពបម្រើការងារជំនាញរបស់ខ្លូន
ស្វាយរៀង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឯកឧត្តម ឈា ឆវណ្ណ ទីប្រឹក្សាក្រសួងសុខាភិបាល នាយកវិទ្យាស្ថានជាតិស្រាវសុខភាពសាធារណៈនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិ បានណែនាំដល់ ក្រុមគ្រូពេទ្យ នៅក្នុងខេត្តទាំងអស់ ត្រូវសិក្សាស្រាវជ្រាវ រាល់ឯកសារមេរៀនដែលបានសិក្សាហើយបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យ និងនៅតាមមណ្ឌលសុខភាព សំដៅបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកដែលមករកសេវាព្យាបាលពីក្រុមគ្រូពេទ្យរបស់យើង។
ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីសុខាភិបាលបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញ ក្នុងទិវាអភិវឌ្ឍន៏វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៤ នៅខេត្តស្វាយរៀងថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី មន្ទីរសុខាភិបាល និងអ្នកប្រកបរបរវេជ្ជសាស្ត្រក្នុងខេត្តប្រមាណជាង១០០នាក់ផងដែរ។
ឯកឧត្តមបានបញ្ជាក់ថាពិភពលោកនិងបរិស្ថានមានការប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះបានបង្កឲ្យមានជំងឺជាច្រើនមុខកើតនិងបង្កអោយរងប៉ះពាល់ដល់សុខភាព ពលរដ្ឋរងជំងីឈឺគួរឲ្យព្រួយបារម្ភ ដើម្បីធ្វើការទប់ស្កាត់ជំងឺបង្ករដោយបរិស្ថាន គប្បីមន្ត្រីសុខាភិបាល ពិសេស ក្រុមគ្រូពេទ្យ និងអ្នកប្រកបរបរវិជ្ជាជីវៈ ដែលច្បាប់បានអនុញ្ញាតឲ្យប្រកបរបរ ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាពក៏ដូចជាសរសេរចង់ក្រងឯកសារឲ្យបានត្រឹមត្រូវបន្ទាប់ពីស្រាវជ្រាវរកឃើញនៃវិធីព្យាបាលជំងឺផ្សេងៗបន្ថែមពីខ្លឹមសារមេរៀនដែលបានសិក្សារួចហើយ សំដៅដាក់ជូនក្រុមគ្រូពេទ្យនិងអ្នកប្រកបរបរវិជ្ជាជីវៈនិងធ្វើការសិក្សាយកទៅធ្វើការព្យាបាលពលរដ្ឋរបស់យើង។
ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋតាមរយៈព្យាបាលដោយប្រយោលនិងមិនច្បាស់លាស់លើវេជ្ជបញ្ជា ឯកឧត្តមទីប្រឹក្សាក្រសួងបានណែនាំដល់ គ្រូពេទ្យ និងអ្នកប្រកបវេជ្ជសាស្ត្រ ត្រូវរៀបចំបែងចែកតាមប្រភេទថ្នាំ និងកាលបរិច្ឆេទប្រើប្រាស់តាមកញ្ចប់នីមួយៗ ដើម្បីឲ្យអ្នកជំងឺ យកទៅប្រើប្រាស់ហូប ពិសារ មិនប៉ះពាល់សុខភាព ខណៈដែលកន្លងមកការដែលផ្ដល់ ឪសថជូនអ្នកជំងឺច្រើនតែដាក់ច្របូកច្របល់រួចប្រាប់ទៅអ្នកប្រើប្រាស់ ឯអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍ហូបទៅធ្វើឲ្យប៉ះពាល់សុខភាពជះឥទ្ធិពលដល់ការដឹកនាំរបស់ក្រុមគ្រូពេទ្យទូទៅ ពិសេសបញ្ជូនអ្នកជំងឺទៅរកសេវាព្យាបាលផ្សេងជាបន្ទាន់ក្នុងករណីឱសថស្ថានមិនមានលទ្ធភាពព្យាបាលអ្នកជំងឺនោះឲ្យជាសះស្បើយ។ ដោយ ៖ ភា សារិទ្ធ





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព