ព័ត៌មាន
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
ភ្នំពេញ៖ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជាចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ ចំណាត់ថ្នាក់លេខមួយ៣ឆ្នាំជាប់គ្នា។
ការទទួលបានមេដាយមាសសិស្សឆ្នើមនេះ ធ្វើឡើងក្នុងពិធីចែកមេដាយ ប្រកាសនិយបត្រ និងជូនរង្វាន់ ដល់ជ័យលាភីដែលបានចូលរួម ការប្រកួតប្រជែងគណិតវិទ្យាអន្ដរជាតិ តាមប្រព័ន្ធអនឡាញ និងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ។
ពិធីនេះ បានប្រព្រឹត្ដឡើងក្រោមវត្ដមានឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួម ពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍គណិតវិទ្យាកម្ពុជា និងមាតា-បិតាអាណាព្យាបាលសិស្សជាច្រើនរូប នៅសាលពហុបំណង នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីចែកមេដាយ ប្រធានសហគមន៍គណិតវិទ្យាកម្ពុជា ឯកឧត្តម ច័ន្ទ រ័ត្ន បានបញ្ជាក់ឲ្យដឹងថា កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ដែលជាកូនប្រុសពៅ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាស នាពេលនេះ គឺជាមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ។
ប្រធានសហគមន៍គណិតវិទ្យាកម្ពុជា បានឲ្យដឹងទៀតថា ការទទួលបាន មេដាយមាសសិស្សឆ្នើមនេះ ដោយសារកុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ទទួលបានមេដាយមាស ៣ឆ្នាំជាប់គ្នា តាំងពីឆ្នាំ២០២៣, ២០២៤ និង២០២៥ ដោយបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១,៤៦១នាក់ មកពី៣៦ប្រទេស។
សូមជម្រាបផងដែរថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាញឹកញាប់តែងតែ បានទទួលមេដាយមាសជាច្រើន ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព