ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះពុទ្ធមានបុណ្យ
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣ក្នុងមូលដ្ឋានខណ្ឌ៧មករា រួមមានវត្តព្រះពុទ្ធមានបុណ្យ វត្តសំពៅមាស និងវត្តមង្គលវ័ន ដែលពិធីនេះបានធ្វើឡើងក្នុងបរិវេណវត្តព្រះពុទ្ធមានបុណ្យ។
ការនាំយកទៀនវស្សាប្រគេនជូនព្រះសង្ឃធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានខណ្ឌ៧មករា និងលោកជំទាវ ,លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ ,លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកស្រី រួមទាំងមន្រ្តីនិងសង្កាត់ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវពេលចូលព្រះវស្សានេះ ។
ក្នុងនាមជាពុទ្ធសាសនិក ជារៀងរាល់ឆ្នាំ ឯកឧត្តមបណ្ឌិត លី ឆេង តែងបាននាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា តាមគន្លងប្រពៃណី ក្នុងរដូវកាលនេះ ។
ឯកឧត្តមបណ្ឌិត លី ឆេង បានមានប្រសាសន៍ លើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ការរៀបចំពិធីបុណ្យសាសនាមិនថា តែសាសនាព្រះពុទ្ធនោះទេ គឺតែងបានប្រព្រឹត្តទៅមានលក្ខណៈអធិបអធ័ម និងសប្បាយជ្រះថ្លាជាទីបំផុត តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈដែលវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា។
ក្នុងឱកាសនោះ ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ និងជាព្រះអនុគន្ធខណ្ឌ៧មករា បានមានសង្ឃដីការ ថ្លែងអំណរគុណចំពោះកាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិត ព្រមទាំងសហការីនាពេលនេះ ដែលជាសកម្មភាពមួយបានឆ្លុះបញ្ជាំងឱ្យឃើញពីការចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់ប្រទេសកម្ពុជា នឹងគោរពប្រតិបត្តិដោយប្រជាជនកម្ពុជាភាគច្រើន។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេលបីខែ គិតចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ទី១៥កើត ខែអស្សុជ។ ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្ត ។ជាការទ្រទ្រង់ដល់ព្រះសង្ឃ នៅក្នុងរយៈបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម៕ អត្ថបទ៖ កុម្ភៈ








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព