ព័ត៌មាន
ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់មន្ទីរអង្គភាពជុំវិញខេត្តកំពង់ឆ្នាំង រួមគ្នាដាំកូនក្ងោកជាង២ពាន់ដើមពង្រីកភាពបៃតង ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
កំពង់ឆ្នាំង៖ ដើម្បីឲ្យតាមផ្លូវនានា ក្នុងភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានសោភ័ណភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត និងដើម្បីរួមគ្នាដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើន ក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម ពិសេសត្រូវចូលរួមថែរក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការដុតព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់នោះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីគ្រប់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ដាំកូនក្ងោកជាង២ពាន់ដើម។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់លើការពង្រីកភាពបៃតង ដោយផ្តោតលើការពង្រឹងចលនាដាំដើមឈើតាមរយៈការបំផុសអោយមានការដាំដើមឈើនៅតាម មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ តាមលំនៅដ្ឋាន ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងបានផ្សព្វផ្សាយអំពីយុទ្ធនាការដាំកូនឈើ១លានដើម ក្នុងមួយឆ្នាំ ដោយបានចូលរួមបណ្តុះកូនឈើ ចែកជូនកូនឈើ កំណត់ផ្ទៃដីដាំកូនឈើ និងចូលរួមដាំកូនឈើ ដើម្បីឲ្យប្រទេសកម្ពុជាមានគម្របព្រៃឈើ៦០% នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០៥០។ ជាពិសេសនៅក្នុងភូមិអូកាខុប ឃុំក្រាំងល្វានេះ ជាភូមិទើបកើតថ្មី និងជាផ្ទះសំរាប់បងប្អូនអតីតយុទ្ធជន ដូច្នេះហើយយើងត្រូវនាំគ្នាដាំកូនឈើគ្រប់ប្រភេទ ជាពិសេសប្រភេទកូនក្ងោកនេះនៅតាមសងខាងផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្ត ក៏ដូចជួយដល់ជីវភាពបងប្អូនអតីតយុទ្ធជនក្នុងភូមិនេះផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា៖ ការបាត់បង់ព្រៃឈើពិតជាជះឥទ្ធិពលអាក្រក់យ៉ាងច្រើនដល់ការរស់នៅរបស់ប្រជាជន និងសង្គមជាតិ ដូចជាការប្រែប្រួលអាកាសធាតុ ទឹកជំនន់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងការរាំងស្ងួត បាត់បង់សត្វព្រៃ ធនធានមឆ្ឆាជាតិ និងការធ្លាក់ចុះគុណភាពដីផងដែរ។ ដូចនេះសូមចូលរួមដាំដើមឈើគ្រប់ប្រភេទគ្រប់រូបភាព តាមគ្រប់ទីកន្លែង និងឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងន័យប្រជាជនមួយរូប ដាំដើមឈើ១ដើម និងត្រូវចូលរួមថែរក្សា ទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់ទន្ទ្រានដីព្រៃ ឈូសឆាយដីព្រៃឈើ ការដុតព្រៃ ការបរបាញ់ចាប់សត្វព្រៃដោយខុសច្បាប់៕ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព