ព័ត៌មាន
មេទ័ពជួរមុខប្រចាំទិសប្រាសាទតាក្របី៖ ការលើកទឹកចិត្តរបស់ពលរដ្ឋជាកម្លាំងស្មារតីដ៏រឹងមាំសម្រាប់ពលទាហាន
នៅពេលមានបងប្អូនប្រជាពលរដ្ឋច្រើនកុះករ មកកម្សាន្ត និងលើកទឹកចិត្តកងទ័ពជួរមុខ នៅប្រាសាទតាក្របីបានធ្វើឱ្យកងទ័ពជួរមុខ កាន់តែមានស្មារតីរឹងមាំរឹងមាំ ក្នុងការការពារបូរណភាពទឹកដី និងមានភាពក្លាយហានហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ និងទឹកដី។
បញ្ជាក់ប្រាប់ BTV លោកវិរសេនីយឯក ប៊ូ បោន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹកខេត្តឧត្តរមានជ័យប្រចាំទិសប្រាសាទតាក្របី បានលើកឡើងថា នៅពេលឃើញបងប្អូនប្រជាពលរដ្ឋច្រើន កុះករនាំគ្នាមកសួរសុខទុក្ខកងទ័ពជួរមុខបែបនេះ បានធ្វើឱ្យកងទ័ពជួរមុខមានភាពសប្បាយរីករាយ និងមានសេចក្តីក្លាហាន មានកម្លាំងស្មារតីដ៏រឹងមាំ ក្នុងការការពារបូរណភាពទឹកដី។ មេបញ្ជាការរងរូបនេះបានបន្តទៀតថា ពួកគាត់បានប្តេជ្ញាចិត្តរួចរាល់ ក្នុងការលះបង់ពលីគ្រប់បែបយ៉ាងដើម្បីការពារទឹកប្រាសាទកម្ពុជាមិនឱ្យសម្រូវឈ្លានពានដណ្តើមយកបានឡើយ។
ចំណែកបងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយ ដែលបានមកដល់ប្រាសាទតាក្របី និងបានមកលើកទឹកចិត្តកងទ័ពការពារព្រំដែនរបស់កម្ពុជា ដើម្បីឱ្យកងទ័ពមានភាពក្លាហានការពារបូរណភាពទឹកដី។ បងប្អូនប្រជាពលរដ្ឋ បានបន្តទៀតថា ពួកគាត់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយពួកគាត់នឹងនៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ពជានិច្ច ពួកគាត់សូមជូនពររាជរដ្ឋាភិបាល និងកងទ័ពជួរមុខទំាងអស់ សូមមានសុខភាពល្អ ហើយក្នុងនាមជាពលរដ្ឋជួរក្រោយពួកគាត់នៅចាំលើកទឹកចិត្តរាជរដ្ឋាភិបាល និងកងទ័ពជួរមុខជានិច្ច។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទី បានមកកម្សាន្តនៅប្រាសាទេតាក្របី ដើម្បីឈ្វែងយល់ និងលើកទឹកចិត្តកងទ័ព ហើយក៏មានគ្រឿងឧបគោគបរិភោគ រួមនឹងថវិកាយកមកចែកជូនកងទ័ព ក្រោមពាក្យស្លោក មួយម៉ឺននាក់ មួយម៉ឺនបេះដូង ៥សែនព្រលឹងវិញ្ញាណ ៣លានឥណ្ឌូចិន ដែលវិទ្យុ ABC Cambodia ជាអ្នកឧបត្ថម្ភរថយន្តក្នុងការធ្វើដំណើរ៕ អត្ថបទ៖ គង់ រ៉េន





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព