ព័ត៌មាន
ព្រះមហាក្សត្របានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣
ទីបំផុតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសឲ្យប្រើប្រាស់ព្រះរាជក្រមច្បាប់ធម្ម នុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ដើម្បីដកសញ្ជាតិចំពោះជនណាដែលគប់ខិតជាមួយប្រទេស ប្រឆាំងនឹងផលប្រយោជន៍ជាតិសាសន៍ឯង បន្ទាប់ពីច្បាប់នេះត្រូវបានរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីកន្លងទៅថ្មីៗនោះ។
យោងតាមព្រះរាជក្រមរបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យប្រថា ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖ មាត្រា៣៣ថ្មី «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវកំណត់ក្នុងច្បាប់»។
ទាក់ទងនឹងវិធោធនកម្មធម្មនុញ្ញច្បាប់មាត្រា៣៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍បញ្ជាក់ថា ច្បាប់ស្តីពីដកសញ្ជាតិ គឺអនុវត្តចំពោះតែជនណាដែលក្បត់ជាតិខ្លួនឯងប៉ុណ្ណោះ ចំណែកអ្នកដែលស្រឡាញ់ជាតិ មិនមែនជាកម្មវត្ថុនៃការដកសញ្ជាតិនោះទេ គឺមានតែជួយការពារផលប្រយោជន៍របស់ប្រជាជនថែមទៀតផង។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នៅវិមានព្រឹទ្ធសភា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងថា ច្បាប់ស្តីពីដកសញ្ជាតិនេះ មានគោលបំណង បន្សុតទឹកចិត្តស្នេហាជាតិ ឧត្តមគតិជាតិ និងគោលជំហរឥតងាករេចំពោះជាតិមាតុភូមិគ្រប់កាលៈទេសៈទាំងអស់។
ក្រោយពីរាជរដ្ឋាភិបាលប្រកាសឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការដកសញ្ជាតិ គ្រប់ក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិលមួយចំនួន និងបណ្តាគណបក្សនយោបាយនានានៅកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុក បានចេញញត្តិ និងប្រកាសគាំទ្រការការផ្តួចផ្តើមការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរ ដែលគប់គិតជាមួយបរទេសមកបំផ្លាញជាតិឯង ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជា កំពុងមានបញ្ហាព្រំដែនជាមួយថៃតែម្តង៕អត្ថបទបាន ចក់


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព