ព័ត៌មាន
ជប៉ុនស្វែងយល់ពីទិដ្ឋភាពទូទៅនៃគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ជប៉ុនធ្វើការស្វែងយល់បន្ថែម អំពីទិដ្ឋភាពទូទៅ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងគោលនយោបាយការបរទេស និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍កន្លងមកនេះ បានអនុញ្ញាតឱ្យប្រតិភូសាស្រ្តាចារ្យមកពីប្រទេសជប៉ុន ដឹកនាំដោយលោកសាស្រ្តាចារ្យ KAWASHIMA Shin ទទួលបន្ទុកផ្នែកទំនាក់ ទំនងអន្តរជាតិ នៃមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការសម្របសម្រួលពីសំណាក់ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងគោលបំណងចែករំលែក និងពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងន័យស្វែងយល់បន្ថែមអំពីទិដ្ឋភាព ទូទៅនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ និងប្រតិភូ និងបាន បញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់មួយ ដែលបានចូលរួមចំណែកធំធេងដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាំងពីដើមរៀងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចអំពីគម្រោងនានា ដែលទទួលបានជំនួយពីជប៉ុនរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំដោះទឹកកខ្វក់ និងការគ្រប់គ្រងកាក សំណល់, និងការលើកកម្ពស់សេវាសុខាភិបាល ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសាវតានៃការស្តារប្រទេសជាតិឡើងវិញ បន្ទាប់ពីផ្តួលរលំរបបប្រល័យ ពូជសាសន៍ រហូតទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញ ជាមួយនឹងនយោបាយ ឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក.អ.ក. បាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ សំដៅបង្កើនការវិនិយោគពីវិស័យឯកជន និងការវិនិយោគ ដោយផ្ទាល់ពីបរទេស ដើម្បីលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយយកផលប្រយោជន៍ជាតិជាធំ កម្ពុជារីករាយស្វាគមន៍ ចំពោះការផ្តល់ ជំនួយហិរញ្ញប្បទាន ឬឥណទានសម្បទាន ក៏ដូចជាការបោះទុនវិនិយោគនានាពីគ្រប់បណ្តាប្រទេសជាមិត្ត ជាមួយនឹងតម្លាភាព និងគណនេយ្យភាពយ៉ាងប្រាកដប្រជា៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព